គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​០៦តុលា បណ្តាល​ឲ្យមនុស្ស​ស្លាប់១៥​នាក់ និង​របួស​២៤​នាក់

យោងតាម​របាយការណ៍​ពីនាយកដ្ឋាន​សណ្តាប់​ធ្នាប់ នៃអគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិបាន​ឲ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅទូទាំង​ប្រទេស​កាលពី​ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៤ បានកើត​ឡើងចំនួន ១៥លើក (យប់ ០៨លើក) បណ្តាលឲ្យ​មនុស្សស្លាប់ ចំនួន​១៥នាក់ (ស្រី​០១នាក់) រងរបួស​ធ្ងន់ ១៨នាក់ (ស្រី០៤​នាក់) និង​របួសស្រាល ០៦នាក់ (ស្រី ០១នាក់) ក្នុងនោះ​មិនពាក់មួក​ពេលគ្រោះ​ថ្នាក់ ១២នាក់ (យប់ ០៥នាក់) ។

រូបភាព ​សហការី

រូបភាព ​សហការី

របាយការណ៍​ខាងលើ បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង១៥​លើកនេះ បានបង្ក​ឲ្យមានការ​ខូចខាត​យានយន្ត សរុប​មានចំនួន ២៧គ្រឿង ក្នុងនោះ ម៉ូតូ១៤​គ្រឿង រថយន្ត​ធុនតូច ០៨គ្រឿង រថយន្ត​ធុនធំ ៤គ្រឿង និងអ្នក​ថ្មើរជើង ០១នាក់ ។ មូលហេតុ​ដែលបណ្តាល​ឲ្យកើតមាន​ករណីគ្រោះថ្នាក់​ចរាចរណ៍ គឺបណ្តាល​មកពីល្បឿន ០៤លើក មិនគោរព​សិទ្ធ ០២លើក មិន​ប្រកាន់ស្តាំ ០៤លើក ប្រជែង​គ្រោះថ្នាក់ ០១លើក ស្រវឹង ១លើក បើកងងុយ​ដេក១​លើក បើកភ្លើង​ហ្វាខុស ១លើក និងមនុស្ស​ដើរឆ្លងផ្លូវ ០១លើក ។

ចំពោះ​រថយន្ត​ដែលទទួល​រងការផាក​ពិន័យនៅ​អង្គភាព កាលពី​ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៤​នេះ សរុប​មានចំនួន ៥៦៣គ្រឿង រួមមាន រថយន្ត​ទេសចរណ៍​គ្រួសារ ៩២គ្រឿង រថយន្ត​ដឹកអ្នក​ដំណើរ​ធុនតូច ២៧៣គ្រឿង រថយន្ត​ដឹកទំនិញ​ធុនតូច ៣៤គ្រឿង និង​រថយន្ត​ដឹកទំនិញ​ធុនធំ ១៦៤គ្រឿង ។ រថយន្ត​ទាំងអស់​ខាងលើ​បានបង់ប្រាក់​ពិន័យ​រួចរាល់​នៅអធិការ​ដ្ឋាន​នគរបាល ស្រុក ១៤គ្រឿង នៅស្នង​ការដ្ឋាន​នគរបាល​ខេត្ត ៥១០គ្រឿង និងនៅ​នាយកដ្ឋាន​សណ្តាប់​ធ្នាប់ ៣៩គ្រឿង៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative