ក្នុងមួយឆ្នាំ មនុស្ស​ម្នាក់ចំណាយ​ត្រឹមតែ​២,២០ដុល្លា ដើម្បី​បញ្ចប់​ភាពពិការ​ភ្នែក

ប្រជាជនប្រមាណ៣២,៤លាននាក់ជាអ្នកពិការភ្នែកនៅជុំវិញពិភពលោក។ យោងតាម​របាយការណ៍​ដែលរកឃើញ​ថ្មីស្តីពី​ផលប៉ះពាល់​សេដ្ឋកិច្ច​សកលដែល​ខាតបង់​បានបង្ហាញ​ថាការបញ្ចប់​ភាពពិការ​ភ្នែកដែល​អាចជៀសវាង​បាន​ចំពោះ​ប្រជាជន​ដែលកំពុង​រស់នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅលើ​ពិភពលោក គឺអាច​ចំណាយ តិចត្រឹមតែ​២,២០ដុល្លា​សម្រាប់មនុស្ស​ម្នាក់ក្នុង​មួយឆ្នាំ។

រូបភាព សហការី

រូបភាព សហការី

ការចុះផ្សាយ​វគ្គរបាយ​ការណ៍លេខ​រៀងចុងក្រោយ​នៃក្រុមហ៊ុន​អង្កេត (PWC) ស្ដីពីការ​អង្កេតការ​បណ្ដាក់ទុន​ទៅលើគំហើញ​ដែលអង្គការ​សុខភាពភ្នែក​អន្ដរជាតិ មូលនិធិ​ហ្វ្រេហូឡូ​បានជួលឲ្យ​ចុះអង្កេត​នឹងត្រូវ​កំណត់ពេល​ចុះផ្សាយ មួយថ្ងៃមុន​ពេលទិវា​គំហើញ​ពិភពលោក (ថ្ងៃព្រហស្បតិ៍​ទី៩ ខែតុលា ឆ្នាំ២០១។

របាយការណ៍​ក៏បានបង្ហាញ​ថា៖ ប្រជាជន​ប្រមាណ​៣២,៤លាន​នាក់ជាអ្នក​ពិការភ្នែក​នៅជុំវិញ​ពិភពលោក។ ក្នុងចំណោម​៣ករណី​នៃអ្នក​ពិការភ្នែក​មាន២​ករណី គឺអាច​ជៀសវាង និងព្យាបាល​បាន។ តម្លៃចូលរួម​គ្នាប្រហែល​៤៩កោដិ​ដុល្លាត្រូវ​ចំណាយជា​រៀងរាល់ឆ្នាំ​នៅក្នុង​ប្រទេស​ដែលកំពុង​អភិវឌ្ឍន៍​នានា។ទឹកប្រាក់​តម្លៃ១២៨,២​កោដិដុល្លា ឬស្មើការ​ចំណាយ​២,២០ដុល្លា​ក្នុងមនុស្ស​ម្នាក់បន្ថែម​ទៅលើអ្វីៗ​ដែលបាន​ចំណាយរួច​មកហើយ ទៅលើការ​ស្ដារគំហើញ​ដល់អ្នក​ដែលត្រូវការ​ជួយក្នុង​ពេ​លបច្ចុប្បន្ន និងបន្តការ​ព្យាបាល​តទៅទៀត​នៅពេលណា​មានករណីថ្មី និងការបញ្ចប់​ភាពពិការ​ភ្នែក ដែលអាច​ជៀស វាង​បាន គឺចាំបាច់​ត្រូវការបន្ថែម​ទឹកប្រាក់ច្រើន​រហូតដល់​៥១៧កោដិ​ដុល្លាដល់​ប្រទេស ដែលមាន​សេដ្ឋកិច្ច​ទន់ខ្សោយ​អំឡុងពេល​ជាងមួយ​ទសវត្សរ៍​បន្ថែម​ទៀត។

រូបភាព សហការី

រូបភាព សហការី

យោងតាម​ប្រសាសន៍​របស់លោក​ប្រាយអិន​ឌូលេន នាយកប្រតិបត្តិ​នៃមូលនិធិ​ហ្វ្រេតហូឡូ​បានគូស​បញ្ជាក់ថា​ការបង្ហាញ​របាយការណ៍​ស្តីពីការ​បញ្ចប់ភាព​ពិការភ្នែក​ដែលអាច​ជៀសវាង​បានគឺជា​ទិសដៅ​ដែលប្រកប​ដោយជោគ​ជ័យ ​ហើយបាន​ផ្តល់ផល​ត្រលប់មកវិញ​យ៉ាងច្រើន​ពីការ​បណ្ដាក់​ទុន។ លោក ប្រាយអិន ឌូលេន​បានមាន​ប្រសាសន៍​បន្តថា “សារដែល​ស្រង់ចេញ​ពីរបាយ​ការណ៍នេះ គឺច្បាស់លាស់។ ការស្តារ​គំហើញ​នឹងជួយ​ជំរុញដល់​សេដ្ឋកិច្ច​នៅក្នុងស្រុក​ឱ្យមានភាព​ប្រសើរ​ឡើងវិញ។

ទិវាគំហើញ​ពិភពលោក​នាថ្ងៃព្រហស្បតិ៍​នេះ គឺជាការ​រំលឹកដ៏ល្អ​​មួយឲ្យ​ដឹង​ថា​តើយើង​​ត្រូវជួយ​​ដល់អ្នកណា​​ដែលត្រូវ​​ជួយបន្ថែម​​ទៀត និងអ្នក​ណា​ដែល​មិន​ចាំបាច់​មាន​ភាព​ពិការ​​ភ្នែក។
លោកបាន​​បញ្ជាក់ថា​​មានប្រជាជន​​ប្រមាណ​ជា​៩០ភាគ​រយ​ជា​អ្នកពិការ​​ភ្នែកឬក​ម្សោយ​គំហើញ​ដែលកំពុង​​តែរស់​នៅ​ក្នុង​ប្រទេស​​កំពុង​អភិវឌ្ឍន៍​​ជាទីកន្លែង​​ដែលប្រជាជន​​ទាំងនោះ​​បាត់បង់​គំហើញ​​នោះ​អាច​​មានការ​​ខាតបង់។ វាបាន​ដក​ហូត​ភា​ព​ម្ចាស់​ការ​របស់​មនុស្ស ហើយវា​ធ្វើ​ឱ្យខាត​បង់​សេដ្ឋកិច្ច​​គ្រួសារ និង​សហគមន៍​​របស់​ពួកគេ។

គួរបញ្ជាក់ថា មូលនិធិហ្វ្រេតហូឡូ​បានជួយស្ដារ​គំហើញដល់​ប្រជាជន​ប្រហែល២លាន​នាក់នៅជុំវិញ​ពិភពលោក ហើយយើង​បានឃើញ​ផលចំណេញ​ភ្លាពៗ​ពីការស្តារ​គំហើញដែល​យើងផ្ដល់​ឱ្យពួកគេ “យើងសង្ឃឹមថា​ការសិក្សា​នៃការកត់​សម្គាល់នេះ គឺបង្ហាញពីរ​បៀបដែល​យើងទាំងអស់​គ្នាបន្ដកិច្ចការ​ជាមួយគ្នា​ដើម្បីបញ្ចប់​ភាពពិការ​ភ្នែក ដែលអាច​ជៀសវាង​បាន៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative