គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី០៥ តុលា បណ្តាល​ឲ្យមាន​មនុស្ស​ស្លាប់ ០៤នាក់ និង រងរបួស​ធ្ងន់ស្រាល ០៧នាក់

យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃអគ្គ​ស្នងការ​ដ្ឋាននគរបាល​ជាតិ​បានឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំង​ប្រទេស​កាលពី​ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៤ បានកើត​ឡើង​ចំនួន ០៦លើក (យប់ ០៣លើក), មានមនុស្ស​ស្លាប់ ០៤នាក់ (ស្រី ០១នាក់) និងមាន​មនុស្ស របួសធ្ងន់ ០៤នាក់ (ប្រុស) និង របួស​ស្រាល ០៣នាក់ (ស្រី ០១នាក់ ) ។

រូបភាព សហការី

រូបភាព សហការី

ក្នុងគ្រោះថ្នាក់​ចរាចរណ៍ទាំង ០៦លើក បានបង្ក​ឲ្យខូចខាត​យានយន្ត​សរុប ១១គ្រឿង ក្នុងនោះ ម៉ូតូ ០៤គ្រឿង, រថយន្ត​ធុនតូច ០៤គ្រឿង, រថយន្ត​ធុនធំ ០៣គ្រឿង និង​ថ្មើរជើង ០១នាក់ ។ ប្រភព​ខាងលើ​ឲ្យដឹង​បន្តទៀត​ថាមូលហេតុ ដែលបណ្តាល​ឲ្យមាន​គ្រោះថ្នាក់ គឺ ល្បឿន ០២លើក, មិនគោរព​សិទ្ធ ០១លើក, ប្រជែង​គ្រោះថ្នាក់ ០១លើក, មនុស្សរត់​ឆ្លងផ្លូវ ០១លើក ក្នុងនោះ​ជិះម៉ូតូ​គ្រោះថ្នាក់​មិនពាក់មួក ០៤នាក់ (យប់ ០២ នាក់) ។

ចំពោះ​រថយន្ត​ដែលត្រូវផាក​ពិន័យនៅ​អង្គភាព​ប្រចាំថ្ងៃ​ទី០៥ ខែតុលា ឆ្នាំ២០១៤​នេះ សរុប​ចំនួន ២៣៩គ្រឿង ក្នុងនោះ មានរថយន្ត​ទេសចរណ៍​គ្រូសារ ១១គ្រឿង, រថយន្ត​ដឹកដំណើរ​ធុនតូច ៥១គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនតូច ០៥គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនធំ ១៧២គ្រឿង ។ រថយន្ត​ទាំងអស់​ត្រូវបាន​បង់ប្រាក់​ពិន័យរួច ​នៅអធិការ​ដ្ឋាន​នគរបាល ស្រុក ១៤គ្រឿង ស្នងការដ្ឋាន​នគរបាល​ខេត្ត ២២៥គ្រឿង ៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative