គ្រោះថ្នាក់​​ចរាចរណ៍​ថ្ងៃទី ០៤ តុលា បណ្តាល​ឲ្យមនុស្ស​ស្លាប់​០៤​នាក់ និង​របួស​ធ្ងន់ស្រាល​១៣​នាក់

នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៤ មានគ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំង​ប្រទេស ០៩លើក (យប់ ០៥លើក), មាន​មនុស្ស​ស្លាប់ ០៤នាក់ (ស្រី ០នាក់) និង មានមនុស្ស រងរបួស​ស្រាល ០៨នាក់ (ស្រី ០៤នាក់) , របួសធ្ងន់​០៥នាក់ (ស្រី ០១នាក់) ។

រូបភាព សហការី

រូបភាព សហការី

យោងតាម​របាយការណ៍​របស់នាយក​ដ្ឋាន​សណ្តាប់​ធ្នាប់នៃ​អគ្គស្នងការ​ដ្ឋាននគរបាល​ជាតិបាន​ឲ្យដឹងថា ក្នុងគ្រោះថ្នាក់​ចរាចរណ៍​ទាំង ០៩លើក បានបង្ក​ឲ្យខូចខាត​យានយន្ត​សរុប ១៥គ្រឿង ក្នុងនោះ ម៉ូតូ ០៨គ្រឿង , រថយន្ត​ធុនតូច ០៣គ្រឿង, រថយន្ត​ធុនធំ០៣​គ្រឿង ។

ប្រភពខាងលើ​ឲ្យដឹង​បន្តទៀត​ថាមូលហេតុ ដែលបណ្តាល​ឲ្យមាន​គ្រោះថ្នាក់ គឺបណ្តាល​មកពីល្បឿន ០៦លើក, មិនគោរព​សិទ្ធិ ០១លើក ប្រជែង​គ្រោះ​ថ្នាក់ ០១លើក និង​អ្នករួម​ដំណើរ​គ្រោះថ្នាក់​មិនពាក់ មួកសុវត្ថិភាព ០៩នាក់ (យប់ ០២នាក់) ។

ចំពោះរថយន្ត​ដែលទទួលរង​ការផាក​ពិន័យ​នៅអង្គភាព នៅថ្ងៃ​ទី០៤ ខែតុលា ឆ្នាំ២០១៤នេះ មានចំនួន ៧១៩គ្រឿង គឺ រថយន្ត​ទេសចរណ៍​គ្រួសារ ៧១គ្រឿង, រថយន្តដឹក​អ្នកដំណើរ​ធុនតូច ៣០៥គ្រឿង , រថយន្តដឹក​ទំនិញ​ធុនតូច ១១១គ្រឿង និង រថយន្តដឹក​ទំនិញ​ធុនធំ ១១៩គ្រឿង។ រថយន្ត​ទាំងអស់​ខាងលើ​បានបង់​ប្រាក់ពិន័យ​រួចរាល់, នៅអធិការ​ដ្ឋាននគរបាល​ស្រុក ១១៥​គ្រឿង, នៅអធិការដ្ឋាន​នគរបាល​ខេត្ត ៦០៤គ្រឿង៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative