កីឡាការិនីស៊ន សៀវម៉ី ឈ្នះមេដាយ មាស នៅ Asian Games

ស៊ន សៀវម៉ី បានក្លាយជា​វិរនារីកម្ពុជា ដែលបាន​បំបែក​កំណត់ត្រា​មិនស្គាល់​មេដាយ របស់កម្ពុជា​នៅ Asian Games រយៈពេល​៤៤ឆ្នាំ​ចុងក្រោយ​នេះ។

កីឡាការិនី ស៊ន សៀវម៉ី

កីឡាការិនី ស៊ន សៀវម៉ី

កញ្ញា ស៊ន សៀវម៉ី កីឡាការិនី​តេក្វាន់ដូ​ជម្រើសជាតិ​កម្ពុជា បានក្លាយជា​កីឡាការិនី​ម្នាក់គត់​របស់កម្ពុជា​ក្នុងការឈ្នះ បានមេ​ដាយមាស បន្ទាប់ពី​បាន​បំបាក់​​ជើងខ្លាំង​អ៊ីរ៉ង់ Rouhani Fatameh ដោយលទ្ធផល​៧-៤ នៅវគ្គផ្ដាច់​ព្រ័ត្រក្នុង​ព្រឹត្តិការណ៍​កីឡាទ្វីប​អាស៊ី Asian Games លើកទី១៧ នៅទីក្រុង Incheon ប្រទេសកូរ៉េ​ខាងត្បូង។

ស៊ន សៀវម៉ី បានក្លាយ​ជាកីឡាការិនី​តែម្នាក់គត់​ឈ្នះមេដាយ​ក្នុង ព្រឹត្តិការណ៍​កីឡាទ្វីប​អាស៊ី Asian Games លើកទី១៧ ឆ្នាំ២០១៤ និងក្លាយ​ជាវិរនារី​កម្ពុជា​ដែលបាន​បំបែក​កំណត់ត្រា​មិនស្គាល់​មេដាយ របស់​កម្ពុជានៅ Asian Games រយៈពេល​៤៤ឆ្នាំចុង​ក្រោយនេះ។

សូមបញ្ជាក់ថា មុនឈ្នះ​មេដាយមាស​នៅវគ្គផ្តាច់​ព្រ័ត្រនេះ ម្ចាស់មេដាយ​មាសស៊ីហ្គេម សៀវម៉ី បានផ្តួល​ម្ចាស់មេដាយ​មាសស៊ីហ្គេម​ពីរសម័យ​របស់​ហ្វីលីពីន ALORA Kirstie Elaine ដោយ​លទ្ធផល​៦-៥​ក្នុងវគ្គពាក់​កណ្តាល​ផ្ដាច់ព្រ័ត្រ និងបានផ្តួល​កីឡាការិ​នីអ៊ូបេគីស្ថាន Abdullaeva Umida ដោយ​លទ្ធផល ២៩-៧​ក្នុងវគ្គ​៨នាក់​ចុងក្រោយ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ សុខភាពកម្ពុជា
ចេញផ្សាយ ៖ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative