គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី០៣ តុលា បណ្តាលឲ្យមនុស្សស្លាប់ ០២នាក់ និងរងរបួសធ្ងន់ស្រាល ១០នាក់

យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃអគ្គស្នង​ការដ្ឋាន​នគរបាលជាតិ​បានឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នៅទូទាំង​ប្រទេស នៅថ្ងៃ​ទី០៣ ខែកញ្ញា ឆ្នាំ២០១៤​បានកើត​ឡើងចំនួន ០៦លើក (យប់ ០៣លើក), ស្លាប់ ០២នាក់ (ប្រុស), របួសធ្ងន់ ០៥នាក់ (ស្រី០១នាក់), របួស​ស្រាល ០៥នាក់ (ស្រី ០២នាក់) និង​មិនពាក់មួក​ពេលគ្រោះ​ថ្នាក់ ០៩នាក់ (យប់ ០២នាក់) ។

រូបភាព សហការី

រូបភាព សហការី

យោងតាម​របាយការណ៍​ដដែលនោះ​បានឲ្យ​ដឹងទៀតថា​ក្នុងគ្រោះថ្នាក់​ចរាចរណ៍​ទាំង​០៦លើក បានបង្ក​ឲ្យខូចខាត​យានយន្ត​សរុប ០៨គ្រឿង ក្នុងនោះ ម៉ូតូ ០៦គ្រឿង, រថយន្ត​ធុនតូច ០១គ្រឿង, រថយន្ត​ធុនធំ ០១គ្រឿង និងអ្នក​ថ្មើរជើង ០១នាក់ ។ ប្រភព​ខាងលើ​ឲ្យដឹង​បន្តទៀត​ថា មូលហេតុ​ដែលបណ្តាល​ឲ្យមាន​គ្រោះថ្នាក់ គឺបណ្តាល​មកពី​ល្បឿន ០១លើក, មិនប្រកាន់​ស្តាំ ០១លើក, បត់​គ្រោះថ្នាក់ ០២លើក, ស្រវឹង ០១លើក និងកត្តា​ផ្លូវ ០១លើក ។

ចំពោះរថយន្ត​ដែលទទួល​រងការ​ផាកពិន័យ​នៅអង្គភាព នៅថ្ងៃ​ទី០៣ ខែតុលា ឆ្នាំ​២០១៤នេះ មាន​ចំនួន ៨៨៦គ្រឿង ក្នុងនោះ​រថយន្ត​ទេសចរណ៍​គ្រួសារ ៧៨គ្រឿង, រថយន្តដឹក​អ្នកដំណើរ​ធុនតូច ៤៤២គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនតូច ៨១គ្រឿង, រថយន្ត​ដឹកអ្នក​ដំណើរ​ធុនធំ ០៨គ្រឿង និងរថយន្ត​ដឹកទំនិញ​ធុនធំ ២៧៧គ្រឿង។ រថយន្ត​ទាំងអស់​ខាងលើ បានបង់​ប្រាក់​ពិន័យ​រួចរាល់នៅ អធិការដ្ឋាន​នគរបាល​ស្រុក ៤២គ្រឿង, នៅស្នង​ការដ្ឋាន​នគរបាល​ខេត្ត ៨១៩គ្រឿង និងនៅ​នាយកដ្ឋាន​សណ្តាប់ធ្នាប់ ២៥គ្រឿង៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative