គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី២ខែ​តុលា ស្លាប់​មនុស្ស ៣នាក់ និងរបួស​ធ្ងន់ស្រាល​១១នាក់

នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤ មានគ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំង​ប្រទេស​ចំនួន​០៧លើក យប់៣​លើក, បណ្តាល​អោយ​មនុស្សស្លាប់​ចំនួន០៣​នាក់ (ស្រី០១​នាក់) របួសធ្ងន់ ០៤នាក់ (ស្រី២​នាក់) និងរបួស​ស្រាល​៧នាក់ (ស្រី១​នាក់)។

រូបភាព សហការី

រូបភាព សហការី

យោងតាម​របាយការណ៍​របស់នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃអគ្គ​ស្នង​ការដ្ឋាន​នគរបាល​ជាតិបាន​ឲ្យដឹងថា​ក្នុងគ្រោះថ្នាក់​ចរាចរណ៍​ទាំង៧​លើកនេះ បានបង្ក​ឲ្យខូចខាត​យានយន្ត​សរុប ១១គ្រឿង ក្នុងនោះ​មានម៉ូតូ ០៦គ្រឿង, រថយន្ត​ធុនតូច ០៤គ្រឿង និងអ្នក​ថ្មើរជើង​០១នាក់។

មូលហេតុ ដែលបណ្តាល​ឲ្យមាន​គ្រោះថ្នាក់ គឺ ល្បឿន ០២លើក, មិនគោរព​សិទ្ធ ០៣លើក, បទប្រជែង​គ្រោះថ្នាក់ ០២លើក។ ក្នុងនោះ​ជិះម៉ូតូ​គ្រោះថ្នាក់​ដោយមិន​បានពាក់​មួកសុវត្ថិភាព ចំនួន​១១នាក់ (យប់​០៦នាក់)។

ចំពោះរថយន្ត​ដែលត្រូវ​បានផាក​ពិន័យ​នៅអង្គភាព​ប្រចាំថ្ងៃ​ទី២ ខែ​តុលា ឆ្នាំ​២០១៤នេះ សរុបចំនួន ៨៣៨គ្រឿង ក្នុងនោះ មានរថយន្ត​ទេសចរណ៍​គ្រូសារ ៥១គ្រឿង, រថយន្ត​ដឹកដំណើរ​ធុនតូច ៤៥៩គ្រឿង, រថយន្តដឹក​ដំណើរ​ធុនធំ០៤, រថយន្ត​ដឹកទំនិញ​ធុនតូច ៦៤ គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនធំ​ចំនួន ២៦០​គ្រឿង ។ រថយន្ត​ទាំងអស់​ត្រូវបាន​បង់ប្រាក់​ពិន័យរួច​នៅអធិការ​ដ្ឋាន​នគរបាល ស្រុកចំនួន ៦៨គ្រឿង ស្នងការដ្ឋាន​នគរបាល​ខេត្ត ៧៣៣​គ្រឿង និងនៅ​នាយកដ្ឋាន​សណ្តាប់ធ្នាប់ ចំនួន​៣៧គ្រឿង ។

គួរបញ្ជាក់ថា​កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៤ មានគ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំង​ប្រទេស​ចំនួន០៧​លើក (យប់ ០៤លើក), បណ្តាលអោយ​មនុស្សស្លាប់​ចំនួន​០១នាក់ (ប្រុស) របួសធ្ងន់ ០៤នាក់ (ស្រី២នាក់) និងរបួស​ស្រាល៨នាក់ (ស្រី២នាក់)។ ក្នុងគ្រោះ​ថ្នាក់ចរាចរណ៍​ទាំង៧​លើកនេះ បានបង្ក​ឲ្យខូចខាត​យានយន្ត​សរុប ១៥គ្រឿង ក្នុងនោះ មានម៉ូតូ ១០គ្រឿង , រថយន្ត​ធុនតូច ០២គ្រឿង, រថយន្ត​ធុនធំ ០២គ្រឿង និងយាន​ផ្សេងៗ​១គ្រឿង។ មូលហេតុ ដែល​បណ្តាល​ឲ្យមាន​គ្រោះថ្នាក់ គឺ ល្បឿន ០៣លើក, មិនប្រកាន់​ស្តាំ ០២លើក, មិនគោរព​សិទ្ធ ០១លើក, ក្នុងនោះ​ជិះម៉ូតូ​គ្រោះថ្នាក់​ដោយមិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន​១០នាក់ (យប់​០៥នាក់)។

ចំពោះរថយន្ត​ដែលត្រូវ​បានផាក​ពិន័យ​នៅអង្គភាព​ប្រចាំថ្ងៃ​ទី១ ខែតុលា ឆ្នាំ​២០១៤នេះ សរុប​ចំនួន ៦៩៧គ្រឿង ក្នុងនោះ​មានរថយន្ត​ទេសចរណ៍​គ្រូសារ ៨៦គ្រឿង, រថយន្ត​ដឹកដំណើរ​ធុនតូច ៣២៤គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនតូច ១១៩គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនធំ​ចំនួន ១៦៨គ្រឿង ។ រថយន្ត​ទាំងអស់​ត្រូវបាន​បង់ប្រាក់​ពិន័យរួច​ នៅអធិការ​ដ្ឋាននគរបាល ស្រុកចំនួន ៨៨គ្រឿង ស្នងការដ្ឋាន​នគរបាល​ខេត្ត ៥៦៤គ្រឿង និងនៅ​នាយកដ្ឋាន​សណ្តាប់ធ្នាប់ ចំនួន៤៥​គ្រឿង ៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative