គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី៣០​កញ្ញា មានមនុស្ស​ស្លាប់២​នាក់ និង​របួស​៤នាក់

គ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំង​ប្រទេស​កាលពីថ្ងៃ​ទី៣០ ខែកញ្ញា ឆ្នាំ២០១៤​បានកើត​ឡើងចំនួន​០៤លើក ក្នុងនោះ​ យប់០១​លើក, បណ្តាលអោយ​មនុស្សស្លាប់​​ចំនួន​០២នាក់ (ស្រី០១​នាក់) និង​របួសធ្ងន់ ០៣នាក់ (ស្រី១​នាក់) និង របួស​ស្រាល ០១នាក់ (ប្រុស) ។

រូបភាព សហការី

រូបភាព សហការី

យោងតាម​របាយការណ៍​របស់​នាយក​ដ្ឋានសណ្តាប់​ធ្នាប់នៃ​អគ្គស្នងការ​នគរបាល​ជាតិបាន​ឲ្យដឹងថា​ក្នុងគ្រោះថ្នាក់​ចរាចរណ៍​ទាំង០៤​លើក បានបង្ក​ឲ្យខូច​ខាត​យានយន្ត​សរុប ០៨គ្រឿង រួមមាន ម៉ូតូ ០៤គ្រឿង, រថយន្ត​ធុនតូច ០៣គ្រឿង, រថយន្ត​ធុនធំ ០១​គ្រឿង ។ មូលហេតុ ដែលបណ្តាល​ឲ្យមាន​គ្រោះថ្នាក់ គឺ ល្បឿន ០៤លើក, ក្នុងនោះ អ្នកជិះ​ម៉ូតូបណ្តាល​អោយគ្រោះ​ថ្នាក់ដោយ​មិនបានពាក់​មួកសុវត្ថិភាព​ចំនួន ០៦នាក់ (យប់ ០១ នាក់) ។

ចំពោះ​រថយន្ត​ដែលត្រូវ​ផាកពិន័យ​នៅអង្គភាព​ប្រចាំថ្ងៃ​ទី៣០ ខែកញ្ញា ឆ្នាំ២០១៤​នេះ សរុប​ចំនួន ១៥០​គ្រឿង ក្នុងនោះ មានរថយន្ត​ទេសចរណ៍​គ្រូសារ ០២គ្រឿង, រថយន្ត​ដឹកដំណើរ​ធុនតូច ៩៧គ្រឿង. រថយន្ត​ដឹកទំនិញ​ធុនតូច​ចំនួន ០៨គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនធំ​៤៣គ្រឿង ។

រថយន្ត​ទាំងអស់​ត្រូវបានបង់​ប្រាក់ពិន័យ​រួចនៅ​អធិការដ្ឋាន​នគរបាល​ស្រុក ចំនួន៥០​គ្រឿង ស្នងការដ្ឋាន​នគរបាល​ខេត្ត ១០០គ្រឿង៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative