កម្មករ​ភាគច្រើន​មានកង្វះ​ឈាម​ក្រហម និងគ្មាន​សុវត្តិភាព​ចំណីអាហារ

អង្គការ​អន្ដរជាតិ​ខាងការងារ (ILO) នៃគម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅកម្ពុជា (BFC) រួមជាមួយ​នឹងទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) និងអង្គការ​ស្រាវជ្រាវ និងផ្តល់​ប្រឹក្សា​អិលធីឌី (LTD) កាលពី​ថ្ងៃទី​២៩ ខែ​កញ្ញា បានចេញ​ផ្សាយ​លទ្ធផល​មួយចំនួន នៃការ​ស្រាវជ្រាវ​ជាបឋម​ស្តីពី “ការសិក្សា​ពីផល​ប៉ះពាល់​លើរបប​ចំណី​អាហារ ទៅលើ​ផលិតភាព និង​សុខភាព របស់​កម្មករ​រោងចក្រ​កាត់ដេរ ”ដោយ​លទ្ធផល​បានបង្ហាញ​ថា កម្មករ និយោជិត​ចំនួន​៤៣,២​ភាគរយ មានកង្វះ​ឈាម​ក្រហម និង​ចំនួន​១៥,៧ ភាគរយ​ទៀត មាន​ទម្ងន់តិច។

រូបភាព សហការី

រូបភាព សហការី

របាយការណ៍​ពីគម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅកម្ពុជា នៃអង្គការ ILO បាន​បង្ហាញ ថា លទ្ធផល​ជាបឋម​ទាំងនេះ គឺបានមក ពីការបញ្ចប់​ការសិក្សា ជាមួយ​កម្មករ​រោងចក្រ​កាត់ដេរ​ចំនួន​៣៨៩០នាក់។ ការសិក្សា​ជាបឋម​នេះ បានប្រមូល​ទិន្នន័យ​ការកំណត់​សុខភាពផ្សេងៗ រួមទាំង​កម្រិត​ស្តង់ដារ អាស៊ាន​នៃការ​គណនា (BMI) ភាពកង្វះ​ឈាមក្រហម និង​បរិវេណ​ខាងលើ​ដៃកណ្តាល (MUAC)។ ការសិក្សា ដែលមាន​រោងចក្រ​កាត់ដេរ​ចំនួន១០ មានកម្មករ​រោងចក្រ​បម្រើ​ការងារលើស​ពី១៣៣០០​នាក់ កំពុង​ស្ទាបស្ទង់​អំពីផល​ប៉ះពាល់​លើរបប​ចំណីអាហារ និង​ផលិតផល និងសុខភាព​របស់ កម្មករ​រោង​ចក្រ។ រោងចក្រ​ដែលត្រូវបាន​ធ្វើការសិក្សា គឺ បែងចែក​ជាពីក្រុម៖ ក្រុម​ព្យាបាល និង ក្រុមត្រួត​ពិនិត្យ។ ក្រុមព្យាបាល​គឺសម្តៅ លើកម្មករ និយោជិត​ទាំងឡាយ​ណា ដែល​កំពុង​ផ្តល់អាហារ​មិនគិតថ្លៃ​ក្នុងកំឡុង​ពេលបម្រើ​ការងារ។ ចំណែកឯ​ក្រុមត្រួត​ពិនិត្យ សំដៅលើ​កម្មករ​ទាំងឡាយ​ណា ដែលមិន ត្រូវបាន​ផ្តល់​អាហារ៕

បើយោង​តាមកម្រិត​ស្តង់ដារ​អាស៊ាន​នៃការ​គណនា (BMI) ក៏បាន​រកឃើញ​ថា កម្មករ និយោជិត ចំណាយ​ថវិកា​ប្រមាណ​៩ដុល្លារ​អាម៉េរិក ក្នុងមួយ​សប្តាហ៍ ឬ១,៣​ដុល្លារ​អាម៉េរិក ក្នុងមួយ​ថ្ងៃលើ​ម្ហូបអាហារ ។

សូមអាន គ្រោះថ្នាក់ការងារបណ្តាលឲ្យកម្មករនិយោជិត៤៦នាក់ស្លាប់ ដួលសន្លប់ចំនួន៨០៦នាក់ និងរបួសធ្ងន់ស្រាលជិត៩ពាន់នាក់

រូបភាព សហការី

រូបភាព សហការី

កម្មករ និយោជិត​ចំនួនមួយ​ភាគបី​ (១/៣) ក្នុងការ​សិក្សានេះ​ប៉ុណ្ណោះ ត្រូវលក្ខខណ្ឌ​នៃនិយមន័យ “សុវត្ថិភាព​ចំណីអាហារ។ លើសពីនេ​​ទៅទៀត កម្មករ និយោជិត ប្រហែល​៨ភាគរយ ប្រឈម​នឹងអាហារ គ្មានសុវត្ថិភាព​ធ្ងន់ធ្ងរ។

លោកស្រី ជាល តាក់កឺ (Jill Tucker) ប្រធាន​គ្រប់គ្រង​គម្រោង​នៃរោងចក្រ​កាន់តែ​ប្រសើរ​នៅកម្ពុជា មានប្រសាសន៍​ថា «កង្វះ​ឈាមក្រហម និងភាព​គ្មាន​សុវត្ថិភាព ចំណីអាហារ​អាចនាំឲ្យ​មានបញ្ហា​សុខភាព ដ៏ធំ​សម្រាប់​កម្មករ​និយោជិត។ កង្វះឈាម ក្រហម ជានិច្ចកាល​បណ្តាល​ឲ្យអស់​កម្លាំងរ៉ាំរ៉ៃ ដែល​ពិបាក​ នឹងបំពេញ​ការងារ និងផ្តល់​ផលិតផល​ទាប។ ការដោះស្រាយ​បរិមាណ​កង្វះឈាម​ក្រហម​ទាំងនេះ នឹងមាន​ភាព​ស្មុគស្មាញ ប៉ុន្តែ​វាជាគន្លឹះ​សំខាន់​សម្រាប់​ពង្រីក​ផលិតផល និងលទ្ធផល​ជំនួញក្នុង​វិស័យ​កាត់ដេរ»។

លោកស្រី បាន​បន្តថា ដំណាក់ការ​បន្តបន្ទាប់​នៃការ​ស្រាវជ្រាវ នឹងជួយ​ពន្យល់ពី​កិច្ចអន្តរាគមន៍​ទាំងឡាយ​ណា ដែលមាន​ប្រសិទ្ធភាព​បំផុត ក្នុងការ​ពង្រឹង សុខភាព និងផលិតផល​របស់កម្មករ និយោជិត ប៉ុន្តែខាង​រោងចក្រ​អាចធ្វើការ​វ៉ាស់វែង ដើម្បីកាត់​បន្ថយការ​កង្វះឈាម​ក្រហម ឥឡូវនេះ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative