គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី២៩​កញ្ញា ស្លាប់​មនុស្ស​០៧​នាក់ និង​របួស​១៤​នាក់

យោងតាម​របាយការណ៍​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​របស់​នាយកដ្ឋាន សណ្ដាប់ធ្នាប់ នៃអគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ បានឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នៅទូទាំង​ប្រទេស​កាលពីថ្ងៃ​ទី២៩ ខែ​កញ្ញា ឆ្នាំ​២០១៤ កើត​ឡើង​ចំនួន ១៣លើក (យប់ ០៦លើក), ស្លាប់ ០៧នាក់ (ស្រី​០១នាក់), របួស​ធ្ងន់ ០៩នាក់ (ស្រី​០២នាក់) និង​របួស​ស្រាល ០៤នាក់ (ស្រី ០១នាក់) មិនពាក់​មួកពេល​គ្រោះថ្នាក់ ១៦​នាក់ (យប់ ០៧នាក់) ។

រូបភាព សហការី

រូបភាព សហការី

របាយការណ៍​ដដែល​នោះ​បានឲ្យដឹង​ទៀតថា​ក្នុងគ្រោះថ្នាក់​ចរាចរណ៍​ទាំង១៣​លើក បានបង្ក​ឲ្យខូចខាត​យានយន្ត​សរុប ១២គ្រឿង ក្នុងនោះ ម៉ូតូ ១៥​គ្រឿង, រថយន្ត​ធុនតូច ០៥គ្រឿង និងអ្នក​ថ្មើរជើង ០២នាក់ ។ មូលហេតុ​ដែលបណ្តាល​ឲ្យមាន​គ្រោះថ្នាក់ គឺបណ្តាល​មកពី​ល្បឿន ០៦លើក, មិនគោរព​សិទ្ធ ០២លើក, មិនគោរព​សញ្ញា ០១លើក, មិនប្រកាន់​ស្តាំ ០១លើក, បត់គ្រោះ​ថ្នាក់ ០១លើក, កត្តា​យានយន្ត ០១លើក និងមនុស្ស​ដើរឆ្លងផ្លូវ ០១លើក ។

ចំ​ពោះ​រថយន្ត​ដែលទទួល​រងការ​ផាកពិន័យ​នៅ​អង្គភាព នៅថ្ងៃ​ទី២៩ ខែ​កញ្ញា ឆ្នាំ​២០១៤នេះ មានចំនួន ៥៥៧គ្រឿង គឺរថយន្ត​ទេសចរណ៍​គ្រួសារ ៤២គ្រឿង, រថយន្ត​ដឹកអ្នក​ដំណើរ​ធុនតូច ៣០៥គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនតូច ៨៤គ្រឿង និង​រថយន្ត​ដឹកទំនិញ​ធុនធំ ១២៦៨​គ្រឿង ។ រថយន្ត​ទាំងអស់​ខាងលើ​បានបង់​ប្រាក់ពិន័យ​រួចរាល់​នៅអធិការ​ដ្ឋាននគរបាល​ស្រុក ៨៤គ្រឿង, នៅស្នង​ការដ្ឋាន​នគរបាល​ខេត្ត ៤៣០គ្រឿង និងនៅ​នាយកដ្ឋាន​សណ្តាប់​ធ្នាប់ ៤៣គ្រឿង ៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative