គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៨កញ្ញា ស្លាប់​មនុស្ស​៦នាក់ និង​របួស​ធ្ងន់ម្នាក់

គ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំង​ប្រទេស​ កាលពីថ្ងៃ​ទី២៨ ខែ​កញ្ញា ឆ្នាំ២០១៤ បានកើត​ឡើង ចំនួន១១​លើក ក្នុងនោះ យប់ ០៣លើក, បណ្តាល​អោយ​មនុស្ស​ស្លាប់​ចំនួន​០៦នាក់ (ស្រី​០១នាក់) និង​របួស​ធ្ងន់ ០១នាក់ (ប្រុស) ។

រូបភាព សហការី

រូបភាព សហការី

យោងតាម​របាយការណ៍​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​របស់​នាយកដ្ឋាន សណ្ដាប់ធ្នាប់ នៃអគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ បានបង្ហាញ​ថា ក្នុង​គ្រោះថ្នាក់​​ចរាចរណ៍​ទាំង១១​លើក បានបង្ក​ឲ្យខូចខាត​យានយន្ត​សរុប ២០គ្រឿង រួមមាន ម៉ូតូ ១៤គ្រឿង , រថយន្ត​ធុនតូច ០២គ្រឿង, រថយន្ត​ធុនធំ​០២​គ្រឿង យានផ្សេង​០១គ្រឿង និងអ្នក​ថ្មើរជើង ០១នាក់។

របាយការណ៍​ដដែលនោះ​បានឲ្យ​ដឹងទៀត ថាមូលហេតុ ដែលបណ្តាល​ឲ្យមាន​គ្រោះថ្នាក់ គឺ ល្បឿន ០៣លើក, មិនគោរព​សិទ្ធ ០២លើក, ប្រជែង​គ្រោះ​ថ្នាក់ ០១លើក បត់គ្រោះ​ថ្នាក់០១​លើក កត្តាផ្លូវ​០២លើក និង ស្រវឹង​០២លើក។ ក្នុងនោះ អ្នកជិះម៉ូតូ​បណ្តាល​អោយគ្រោះថ្នាក់​ដោយមិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន ១៤នាក់ (យប់ ០៣ នាក់) ។

ចំពោះរថយន្ត​ដែលត្រូវ​ផាកពិន័យ​នៅអង្គភាព​ប្រចាំថ្ងៃ​ទី២៨ ខែ​កញ្ញា ឆ្នាំ​២០១៤នេះ សរុប​ចំនួន ១០៤គ្រឿង ក្នុងនោះ​មានរថយន្ត​ទេសចរណ៍​គ្រូសារ ១១គ្រឿង, រថយន្ត​ដឹកដំណើរ​ធុនតូច ៧២គ្រឿង រថយន្ត​ដឹកទំនិញ​ធុនតូច​ចំនួន ០២ គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនធំ ១៩ គ្រឿង ។
រថយន្ត​ទាំងអស់​ត្រូវបាន​បង់ប្រាក់​ពិន័យរួច នៅអធិការ​ដ្ឋាននគរបាល​ស្រុក ចំនួន ១៥ គ្រឿង និងស្នង​ការដ្ឋាន​នគរបាល​ខេត្ត ៨៩ គ្រឿង។

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative