គ្រោះថ្នកា់ចរាចរណ៍​ថ្ងៃទី​២៧កញ្ញា ស្លាប់​មនុស្ស​៥នាក់ និង​របួស​២៨នាក់

យោងតាម​របាយការណ៍​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​របស់​នាយកដ្ឋាន សណ្ដាប់​ធ្នាប់ នៃអគ្គស្នង​ការដ្ឋាន​នគរបាលជាតិ បានបង្ហាញថា នៅថ្ងៃ​ទី២៧ ខែកញ្ញា ឆ្នាំ២០១៤​នេះ គ្រោះថ្នាក់​ចរាចរណ៍​នៅទូទាំង​ប្រទេស​កម្ពុជា បានកើត​ឡើងចំនួន​៨លើក យប់២​លើក បណ្តាលឲ្យ​មានមនុស្ស​ស្លាប់ចំនួន​៥នាក់ (ប្រុស) របួស​២៨នាក់ ធ្ងន់១៥​នាក់ (ស្រី៥នាក់) និង​ស្រាល​១៣នាក់ (ស្រី៧​នាក់)។

រូបភាព សហការី

រូបភាព សហការី

របាយការណ៍​ដដែល បានបញ្ជាក់ថា ក្នុងចំណោម​គ្រោះថ្នាក់​ខាងលើ បានបណ្ដាល​ឲ្យខូចខាត​យានយន្ត​សរុប ចំនួន១៤​គ្រឿង រួមមាន​ម៉ូតូ៩​គ្រឿង, រថយន្ត​ធុនតូច​៤គ្រឿង និងរថយន្ត​ធុនធំ១គ្រឿង។

មូលហេតុ​ត្រូវបាន​បញ្ជាក់ឲ្យ​ដឹងថា បង្កឡើង​ដោយសារ​កត្តាមនុស្ស មានល្មើស​ល្បឿន២​លើក, ប្រជែងក្នុង​ស្ថានភាព​គ្រោះថ្នាក់​១លើក, បត់ក្នុង​ស្ថានភាព​គ្រោះថ្នាក់​១លើក, កត្តា​ផ្លូវ១លើក និង​កត្តាយាន្ត​យន្ត១លើក ក្នុងនោះ អ្នកជិះម៉ូតូ​មិនពាក់មួក​សុវត្ថិភាព​ពេលជួប​គ្រោះថ្នាក់ ១៧នាក់ (យប់​៥នាក់)។

តាមទិន្នន័យ​ពីរបាយការណ៍​ដដែល ក៏បានបញ្ជាក់​ពីលទ្ធផល នៃការអនុវត្ត​ច្បាប់ចរាចរណ៍​ផ្លូវគោក ដោយធ្វើការ​ផាកពិន័យ​ផ្ទាល់នៅ​អង្គភាព មានរថយន្ត​គ្រប់ប្រភេទ​សរុបចំនួន​៤៩២គ្រឿង ដែលមាន​រថយន្តប្រភេទ​ទេសចរណ៍​គ្រួសារ២៩​គ្រឿង, រថយន្ត​ដឹកអ្នក​ដំណើរ​ធុនតូច ៣០៤​គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនតូច​៤០គ្រឿង និង​រថយន្ត​ដឹកទំនិញ​ធុនធំ ១១៩​គ្រឿង។ រថយន្ត​ទាំងអស់ ត្រូវបាន​បង់ប្រាក់​ពិន័យរួចរាល់​នៅអធិការ​ដ្ឋាននគរបាល​ស្រុក ចំនួន៣៤​គ្រឿង, ស្នងការ​ដ្ឋាននគរបាល​ខេត្ត ៤២២គ្រឿង និងនៅ​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​៣៦គ្រឿង៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative