គ្រោះថ្នាក់​ចរាចរណ៍​ ថ្ងៃទី​២៦​កញ្ញា ស្លាប់​មនុស្ស​៦នាក់ និង​របួស​១៤នាក់

យោងតាម​របាយការណ៍​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​របស់​នាយកដ្ឋាន​សណ្ដាប់​ធ្នាប់ នៃអគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ បានបង្ហាញ​ថា គ្រោះថ្នាក់​ចរាចរណ៍​នៅទូទាំង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ បានកើត​ឡើងចំនួន​៩លើក យប់​៤លើក បណ្តាល​ឲ្យមាន​មនុស្សស្លាប់​ចំនួន​៦នាក់ (ស្រីម្នាក់) របួស​១៤នាក់ ធ្ងន់៧នាក់ (ស្រីម្នាក់) និង​ស្រាល​៧នាក់ (ស្រីម្នាក់)។

រូបភាព សហការី

រូបភាព សហការី

របាយការណ៍​ដដែល បាន​បញ្ជាក់ថា ក្នុងចំណោម​គ្រោះថ្នាក់​ខាងលើ បានបណ្ដាល​ឲ្យខូចខាត​យានយន្ត​សរុប ចំនួន១៥​គ្រឿង រួមមាន​ម៉ូតូ៨​គ្រឿង, រថយន្ត​ធុនតូច​៣គ្រឿង, រថយន្ត​ធុនធំ​២គ្រឿង និងកង់​២គ្រឿង។ មូលហេតុ បង្កឡើង​ដោយសារ​កត្តា​មនុស្ស មានល្មើស​ល្បឿន៣​លើក, មិនគោរព​សិទ្ធិ​អាទិភាព​១លើក, បត់ឆ្វេង​ស្តាំមិន​ប្រយ័ត្ន​២លើក, បើកបរ​ក្នុងស្ថានភាព​ស្រវឹង២​លើក, ជិះម៉ូតូ​ឆ្លងផ្លូវ​១លើក និងកត្តា​យាន្តយន្ត​១លើក ក្នុងនោះ អ្នកជិះ​ម៉ូតូមិន​ពាក់មួក​សុវត្ថិភាព​ពេលជួប​គ្រោះថ្នាក់ ១៣នាក់ (យប់​៦នាក់)។

តាមទិន្នន័យ​ពីរបាយការណ៍​ដដែល ក៏បាន​បញ្ជាក់ពី​លទ្ធផល នៃការ​អនុវត្តច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយធ្វើការ​ផាកពិន័យ​ផ្ទាល់នៅ​អង្គភាព មានរថយន្ត​គ្រប់ប្រភេទ សរុបចំនួន​៣៧០គ្រឿង ដែលមាន​រថយន្ត​ប្រភេទ​ទេសចរណ៍​គ្រួសារ​២៣គ្រឿង, រថយន្ត​ដឹកដំណើរ​ធុនតូច ២៥៧គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនតូច​៣៦គ្រឿង និង​រថយន្ត​ដឹកទំនិញ​ធុនធំ ៥៤គ្រឿង។ រថយន្ត​ទាំងអស់ ត្រូវបាន​បង់ប្រាក់​ពិន័យ​រួចរាល់ នៅអធិការ​ដ្ឋាននគរបាល​ស្រុក ចំនួន​៥៣គ្រឿង និង​ស្នងការ​ដ្ឋាននគរបាល​ខេត្ត ៣១៧​គ្រឿង៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative