គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី២៥ ស្លាប់​ម​នុស្ស​៣នាក់ និង​របួស​១៩នាក់

យោងតាម​របាយការណ៍​របស់​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ បានឲ្យ​ដឹងថា​​គ្រោះថ្នាក់​ចរាចរណ៍​នៅទូទាំង​ប្រទេស កាលពី​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ​២០១៤ បានកើត​ឡើង​ចំនួន​១០លើក ក្នុងនោះ យប់ ១លើក, បណ្តាល​អោយ​មនុស្ស​ស្លាប់​ចំនួន​០៣នាក់ (ស្រី​០១នាក់) របួស​ធ្ងន់ ១៥ នាក់ (ស្រី​១នាក់) និង​របួស​ស្រាល ០៤នាក់ (ប្រុស) ។

រូបភាព សហការី

រូបភាព សហការី

របាយការណ៍​ដដែល​បានឲ្យ​ដឹងថា​ក្នុងគ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង​១០ លើក បានបង្ក​ឲ្យខូចខាត​យានយន្ត​សរុប ១៧ គ្រឿង រួមមាន ម៉ូតូ ១៣គ្រឿង , រថ​យន្ត​ធុនតូច ០៣គ្រឿង, និង​អ្នកថ្មើរ​ជើង ០១នាក់។ មូលហេតុ ដែល​បណ្តាល​ឲ្យមាន​គ្រោះថ្នាក់ គឺ ល្មើស​ល្បឿន ០៥លើក, មិនគោរព​សិទ្ធ ០១លើក, ប្រជែង​គ្រោះថ្នាក់ ០១លើក មិនប្រកាន់​ស្តាំ ០១លើក មនុស្ស​ដើរឆ្លង​ផ្លូវ០១​លើក និង ស្រវឹង​០១លើក។ ក្នុងនោះ​អ្នកជិះ​ម៉ូតូ​បណ្តាល​អោយ​គ្រោះថ្នាក់​ដោយមិន​បានពាក់​ មួកសុវត្ថិភាព​ចំនួន ២០នាក់ (យប់ ០២ នាក់) ។

ចំពោះ​រថយន្ត​ ដែលត្រូវ​ផាកពិន័យ​នៅអង្គភាព​ប្រចាំថ្ងៃ​ទី២៥ ខែកញ្ញា ឆ្នាំ​២០១៤នេះ សរុប​ចំនួន ៦៣គ្រឿង ក្នុងនោះ មាន​រថយន្ត​ទេសចរណ៍​គ្រូសារ ១០គ្រឿង, រថយន្ត​ដឹកដំណើរ​ធុនតូច ៤៥គ្រឿង រថយន្ត​ដឹកទំនិញ​ធុនធំ ០៨ គ្រឿង ។ រថយន្ត​ទាំងអស់​ត្រូវបាន​បង់ប្រាក់​ពិន័យរួច​នៅ អធិការ​ដ្ឋាន​នគរបាល​ស្រុក ចំនួន ១៥ គ្រឿង និង​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត ៤៨ គ្រឿង។

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative