ស្លាប់​មនុស្ស​៤៩នាក់ និង​របួស​៣០៥​នាក់ ក្នុង​ឪកាស​បុណ្យ​ភ្ជុំបិណ្ឌ កើន​ឡើងជាង​ឆ្នាំមុន

គ្រោះថ្នាក់​ចរាចរណ៍​ក្នុងរយៈ​ពេល០៥ថ្ងៃ គឺ ​ចាប់ពី​ថ្ងៃទី២០-២៤ ខែកញ្ញា ឆ្នាំ២០១៤ បានកើត​ឡើង​១៣៧លើក កើន ៥៣លើក ស្មើនឹង ៦៣%, បណ្ដាល​ឲ្យស្លាប់​ ៤៩នាក់ (ស្រី​០៥​នាក់) កើន ២១នាក់ ស្មើនឹង ៧៥%, រងរបួស​សរុប ៣០៥នាក់ (ស្រី​៧៩នាក់) កើន​៧៨នាក់ ស្មើនឹង​៣៥% ក្នុងនោះ រងរបួស​ធ្ងន់ ១៨៩​នាក់ (ស្រី៤៣នាក់) ។

រូបភាព សហការី

រូបភាព សហការី

យោងតាម​របាយការណ៍​របស់អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិបាន​ឲ្យដឹង​ថាមូល​ហេតុបង្ក​ឲ្យមាន​គ្រោះថ្នាក់ រួមមាន​ល្មើស​ល្បឿន ៥៩លើក ស្មើនឹង​៤៣%, មិនគោរព​សិទ្ធអាទិភាព ១៤លើក ស្មើនឹង ១០%, មិនប្រកាន់​ស្ដាំ ១៣លើក ស្មើនឹង ០៩%, បើកបរ​ប្រជែង​គ្រោះថ្នាក់ ១៥លើក ស្មើនឹង ១១%, ស្រវឹង ១៦លើក ស្មើនឹង ១២%, បត់គ្រោះ​ថ្នាក់ ១០លើក ស្មើនឹង ០៧% សុខភាព​ងងុយ​ដេក ០៣លើក ស្មើនឹង ០២% និងកត្តា​ផ្សេងៗ ០៧លើក ស្មើនឹង ០៥% ។

គួរឲ្យ​កត់សម្គាល់​ខេត្តដែល​មានគ្រោះថ្នាក់ និងរង​គ្រោះ​ច្រើន រួមមាន​ខេត្តពោធិ​សាត់ ស្លាប់ ០៨នាក់, កណ្ដាល ស្លាប់ ០៧នាក់, ព្រៃវែង ស្លាប់ ០៥នាក់, និង​កំពង់ធំ ស្លាប់ ០៥នាក់ ។ គ្រោះថ្នាក់​លើផ្លូវ​ជាតិ ៦៣% , គ្រោះថ្នាក់​លើផ្លូវ​លំ ២២% , គ្រោះថ្នាក់​លើផ្លូវ​រាជធានី-ខេត្ត ០៧%  បណ្ដាល​ឲ្យខូច​ខាត ម៉ូតូ ១៧១គ្រឿង, រថយន្ត​ធុនស្រាល ៤១គ្រឿង, រថយន្ត​ធុនធ្ងន់ ០៧គ្រឿង, និងយាន​ផ្សេងៗ ១៤គ្រឿង ។ អ្នកបង្ក​គ្រោះថ្នាក់ មានអ្នក​បើកបរ​ម៉ូតូ ៦៤%, អ្នកបើកបរ​រថយន្ត​តូច ២៧%, អ្នក​បើកបរ​រថយន្តធំ ០៣%, អ្នកបើក​បរគោ​យន្ត ០២%៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative