កម្ពុជា​នឹងរៀបចំ​ទិវា​ពិភពលោក នៃការ​មើល​ឃើញ នៅដើម​ខែតុលា​

ក្នុងនាម​សមាជិក​នៃអង្គការ​សុខភាព​ពិភពលោក ប្រទេស​កម្ពុជា​នឹងរៀបចំ ទិវាពិភពលោក​នៃការមើល​ឃើញ ​នៅថ្ងៃ​ទី៩ ខែតុលា​ខាងមុខនេះ ដើម្បី​រំលឹក ទ្បើងវិញ​នូវសារៈ​សំខាន់​នៃការ​ថែររក្សា​ភ្នែក និង​ទប់ស្កាត់​ពិការភាព​នៅកម្ពុជា។

រូបភាព​ សហការី

រូបភាព​ សហការី

លោកសាស្រ្តាចារ្យ ងី ម៉េង នាយក​កម្មវិធី​ជាតិសុខភាព​ភ្នែក​នៃក្រសួង​សុខាភិបាល បានមាន​ប្រសាសន៍​ឲ្យគេហទំព័រ​សុខភាពកម្ពុជា ដឹង​កាល​ពីពេល​ថ្មីៗនេះ​ថា ជារៀង​រាល់ឆ្នាំ ប្រទេសជា​សមាជិក​នៃអង្គការ​សុខភាព​ពិភពលោក តែងតែ​ប្រារព​ទិវា​ពិភពលោក នៃការ​មើលឃើញ​នៅរៀងរាល់​ថ្ងៃទី៩ ខែតុលា ដែល​ប្រធានបទ នៅក្នុងឆ្នាំនេះ គឺ “គ្មាន​អ្នកណាមួយ​ដែលពិការ​ភ្នែកទេ”។ លោក​បន្តថា កម្ពុជា​បានចូល​ជាសមាជិក នៃអង្គការ​សុខភាព​ពិភពលោក នៅឆ្នាំ​១៩៩៩ ហើយយើង​តែងប្រារព​ទិវានេះ​ជារៀង​រាល់ឆ្នាំ។

អត្រា​ពិការ​ភ្នែក​នៅកម្ពុជា​បានថយចុះ​ពី១.២​ភាគរយ មកនៅ​ត្រឹម០.៣៨​ភាគរយ ចាប់តាំង​ពីកម្ពុជា​បានប្រារព និង​ផ្សព្វផ្សាយ​ការយល់​ដឹងពី​សុខភាព​ភ្នែក​កន្លង​មក។
លោក​បន្ត​ថា “ការចូល​ជាសមាជិក​អង្គការ​សុខភាព​ពិភពលោក ក្នុងការ​លុបបំបាត់​ភាព​ពិការ​ភ្នែកនេះ មានសារៈ​សំខាន់​ណាស់ គឺអង្គការ​នេះបាន​ជួយរៀបចំ​គោល​នយោបាយ​លុបបំបាត់​ភាពពិការ​ភ្នែកនៅ​កម្ពុជា ក៏ដូចជា​ទូទាំង​ពិភពលោក”។ លោក​បន្តថា “មូលហេតុ​ការប្រារព​ទិវានេះ ព្រោះយើង​ចង់ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​មានការ​យល់ដឹង​ពីការទប់​ស្កាត់ភាព​ពិការ​ភ្នែក និង​ជំរុញឲ្យ​ពួកគាត់​មកទទួល​សេវាថែទាំ​ភ្នែកទាន់​ពេលវេលា មិនថា​អ្នកមាន ឬអ្នក​ក្រីក្រ​នោះទេ”។
លោក​សាស្រ្តាចារ្យ ងី ម៉េង បានបន្តថា អ្នកជំងឺ​ក្រីក្រ​យើងតែង​​ជួយ​ផ្តល់ការថែទាំ និងវះកាត់​ដោយមិន​យកប្រាក់។នៅកម្ពុជា ជំងឺភ្នែក​ចំបងៗ​ដែលយើង​ជួបប្រទះ​ញឹកញាប់​ជាងគេ មានជំងឺ​ទ្បើងបាយ ដែលកើត​មានលើ​មនុស្ស​គ្រប់វ័យ តែអ្នកមាន​វ័យលើស​ពី៥០ឆ្នាំ​ទ្បើងទៅ​មានរហូត​ដល់ជិត​៥ភាគរយ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative