គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី១៩​កញ្ញា ស្លាប់​មនុស្ស​ម្នាក់ និង​របួស​ធ្ងន់​២៤នាក់

នៅថ្ងៃ​ទី១៩ ខែកញ្ញា ឆ្នាំ២០១៤ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំង​ប្រទេស​ចំនួន​១១​លើក ក្នុងនោះ​យប់ ០៦លើក, បណ្តាល​អោយ​មនុស្ស​ស្លាប់​ចំនួន​០១នាក់ (ប្រុស) និង​របួស​ធ្ងន់ ២៤នាក់ (ស្រី​៨នាក់) ។

រូបភាព​ សហការី

រូបភាព​ សហការី

យោងតាម​របាយការណ៍​របស់​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ បានឲ្យ​ដឹងថា​ក្នុងគ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង១១​លើកនោះ បានបង្ក​ឲ្យខូចខាត​យានយន្ត​សរុប ១៨​គ្រឿង រួមមាន ម៉ូតូ ១១គ្រឿង, រថយន្ត​ធុនតូច ០៤គ្រឿង, យានផ្សេង​០១គ្រឿង និង​អ្នកថ្មើរ​ជើង ០២នាក់។ មូលហេតុ ដែល​បណ្តាល​ឲ្យមាន​គ្រោះថ្នាក់ គឺ ល្បឿន ០៤លើក, មិន​គោរព​សិទ្ធ ០២លើក, ប្រជែង​គ្រោះថ្នាក់ ០៣លើក និង​ស្រវឹង​០២លើក។ ក្នុងនោះ អ្នកជិះ​ម៉ូតូ​បណ្តាល​អោយគ្រោះ​ថ្នាក់ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន ១១នាក់ (យប់ ០៦ នាក់) ។

ចំពោះ​រថយន្ត​ដែលត្រូវ​ផាកពិន័យ​នៅអង្គភាព​ប្រចាំ​ថ្ងៃ​ទី១៩ ខែ​កញ្ញា ឆ្នាំ​២០១៤នេះ សរុប​ចំនួន ៤៥០​គ្រឿង ក្នុងនោះ មានរថយន្ត​ទេសចរណ៍​គ្រូសារ ៦៧​គ្រឿង, រថយន្ត​ដឹកដំណើរ​ធុនតូច ២៤៨​គ្រឿង រថយន្ត​ដឹកទំនិញ​ធុនតូច​ចំនួន ៥៤ គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនធំ ៨១ គ្រឿង។ រថយន្ត​ទាំងអស់​ត្រូវបាន​បង់ប្រាក់​ពិន័យរួច ​នៅអធិការ​ដ្ឋាននគរ​បាលស្រុក ចំនួន ២៨ គ្រឿង និងស្នង​ការដ្ឋាន​នគរបាល​ខេត្ត ៤២២ គ្រឿង។

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative