គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី១៨​កញ្ញា ស្លាប់​មនុស្ស​៨នាក់ និង​របួស​១៦នាក់

គ្រោះថ្នាក់​ចរាចរណ៍​នៅទូទាំង​ប្រទេស កាលពី​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ​២០១៤ បានកើត​ឡើង​ចំនួន​១៣លើក ក្នុងនោះ យប់ ០៩លើក, បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​០៨​នាក់ (ស្រី១​នាក់) និង​របួស​ធ្ងន់១២​នាក់ (ស្រី៣​នាក់) និង របួស​ស្រាល ០៤នាក់ (ស្រី១​នាក់)។

រូបភាព​ សហការី

រូបភាព​ សហការី

យោងតាម​របាយការណ៍​របស់អគ្គ​ស្នងការដ្ឋាន​នរបាលជាតិ​បានឲ្យ​ដឹងថា​ក្នុងគ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង១៣​លើក បានបង្ក​ឲ្យខូច​ខាត​យានយន្ត​សរុប ២៣គ្រឿង រួមមាន ម៉ូតូ ១២គ្រឿង , រថយន្ត​ធុនតូច ០៤គ្រឿង, រថយន្ត​ធុនធំ​ចំនួន ០២គ្រឿង យានផ្សេងៗ​០១​គ្រឿង និងអ្នក​ថ្មើរជើង ០៤នាក់។ មូលហេតុ ដែល​បណ្ដាល​ឲ្យមាន​គ្រោះថ្នាក់ គឺ ល្បឿន ០៣លើក, មិនគោរព​សិទ្ធ ០៦លើក, មិនប្រកាន់​ស្តាំ​ចំនួន ០១លើក ស្រវឹង ០១ លើក មនុស្ស​ឆ្លងផ្លូវ ០១លើក និង​ប្រជែង​គ្រោះថ្នាក់​០១លើក។ ក្នុងនោះ​អ្នកជិះ​ម៉ូតូ​បណ្ដាល​ឲ្យគ្រោះ​ថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន​១៧នាក់ (យប់ ០៨ នាក់) ។

ចំពោះ​រថយន្ត​ដែលត្រូវ​ផាកពិន័យ​នៅអង្គភាព​ប្រចាំថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ​២០១៤នេះ សរុប​ចំនួន ៥១១​គ្រឿង ក្នុងនោះ មាន​រថយន្ត​ទេសចរណ៍​គ្រូសារ ២៦គ្រឿង, រថយន្ត​ដឹកដំណើរ​ធុនតូច ២៥៣គ្រឿង រថយន្ត​ដឹកដំណើរ​ធុនធំ​០១គ្រឿង រថយន្ត​ដឹកទំនិញ​ធុនតូច​ចំនួន ៨៣ គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនធំ​១៤៨​គ្រឿង ។ រថយន្ត​ទាំងអស់​ត្រូវបាន​បង់ប្រាក់​ពិន័យរួច​នៅ អធិការ​ដ្ឋាននគរបាល​ស្រុក ចំនួន ៣៧គ្រឿង ស្នងការ​ដ្ឋាននគរបាល​ខេត្ត៤៤១ គ្រឿង និងនៅ​នាយកដ្ឋាន​សណ្ដាប់​ធ្នាប់ ៣៣គ្រឿង។

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative