ក្រសួង​ការងារ​ ចាប់ផ្តើម​សាកល្បង​ការធានា​រ៉ាប់រង​សុខភាព ដល់​កម្មករ​នៅចុងឆ្នាំ​២០១៤​នេះ

បេឡា​ជាតិរបប​សន្តិសុខ​សង្គម គ្រោងនឹង​ចាប់ផ្ដើម​សាកល្បង ផ្ដល់ការ​ធានារ៉ាប់​រង​សុខភាព ដល់​កម្មករ និយោជិក​ចំនួន​ជាងប្រាំ​បីពាន់​នាក់​ដែលមក​ពីរោង​ចក្រ​ចំនួន​១១ នៅរាជ​ធានី​ភ្នំពេញ​នៅចុង​ឆ្នាំ២០១៤​នេះខាង​មុខនេះ។

រូបភាព សហការី

រូបភាព សហការី

លោក អ៊ុក សមវិទ្យា នាយក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម បានមាន​ប្រសាសន៍​ថា ​រោងចក្រ​ទាំង១១​ដែល​ក្រសួង​បានចាប់​ផ្ដើម​សាកល្បង​ក្នុងការ ធានា​រ៉ាប់រង​សុខភាព​នេះ គឺជា​ការ​ស្ម័គ្រចិត្ត​របស់​ភាគី​រោងចក្រ​ប៉ុណ្ណោះ មិនមែន​ជាកាតព្វកិច្ច របស់រដ្ឋ​នោះឡើយ ហើយថា នា បច្ចុប្បន្ន​នេះ បងប្អូន​កម្មករ​ទាំងនោះ កំពុងតែ​ទទូលបាន ការព្យាបាល​ដោយឥត​គិតថ្លៃ​ពីក្រសួង​ផងដែរ។

លោក អ៊ុក សមវិទ្យា បានបន្តថា ”ដំណើរ​ការសាក​ល្បងនេះ គឺបាន​កំពុងតែ​ធ្វើដោយ​រលួន​មិនមាន​បញ្ហាអ្វី​កើតឡើង​នោះទេ ហើយយើង​សង្ឃឹមថា​ដំណើរ​ការនេះ នឹងទទូល​បាន​ជោគជ័យ។ ហើយជាទូទៅ យើងបាន​ចែងនៅក្នុង​គោលការ​រួចហើយ​ សម្រាប់​ប្រភេទ​សុខភាព របស់​បងប្អូន​កម្មករ​និយោជិត​ទាំងនោះ “។

លោក ហ៊ុយ ហានសុង រដ្ឋលេខាធិការ​ក្រសួង​ការងារ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បានថ្លែង អំពាវនាវ​​ដល់សមាជិក​អាស៊ាន​ដែលចូល​រួមនោះ​ថា កម្ពុជា​ពិតជា​ចងបាន​ការបទ​ពិសោធ​ពីប្រទេស ដែលជា​រៀមច្បង​ក្នុងការ​ដែលមាន​បទពិសោធន៍​យូរអង្វែង​ចំពោះ​ការធានា​រ៉ាប់រង សុខភាព​ដល់​កម្មករ​និយោជិកនេះ។

លោកបាន​បញ្ជាក់ ថា ”យើងចង​បានការ​បទ​ពិសោធន៍​ផ្នែក​ច្បាប់ ពីព្រោះ​ថាច្បាប់​នេះ គឺបាន​ឆ្លុះបញ្ចាំង ឲ្យយើង​ដឹងអំពី​បទពិសោធន៍​អំពីបញ្ហា​ចោទ​ទាំងឡាយ​នៅក្នុង​សង្គម។ បញ្ហា​ទាំងឡាយ​ដែលបាន​កើតឡើង​ដោយសារ​មនុស្ស ដែលផ្ទុយ​ពីចរន្ត​ច្បាប់។ ហេតុនេះ​ខ្ញុំគិតថា​ប្រទេស​ដែលអាច​អនុវត្ត​បានការ​ធានារ៉ាប់រង​សុខភាព សង្គម​បានល្អ​ គឺជា​ប្រទេស​មួយដែល​មានច្បាប់​ល្អប្រសើរ ហើយការ​អនុវត្ត​ និងការ​ត្រួត​ពិនិត្យ​ដោយ​ធនធាន​មនុស្ស​ដែលមាន​បទពិសោធន៍ ដូច្នេះ​ខ្ញុំគិត​ថា សូមឲ្យ​ប្រទេស​ដែលធ្វើ​បានល្អ​នោះបង្ហាញ​នូវការ​បទពិសោធន៍​ទាំងនេះ​ដល់ កម្ពុជា​ខណៈ​ដែលជួប​បញ្ហា​លំបាក​នោះ”។

ប្រទេស​កម្ពុជា​ជាប្រទេស​ដែលក្មេង​ខ្ចីជាងគេ​បំផុត​ សម្រាប់​ការធានា​រ៉ាប់រង​សុខភាព​ដល់ពលកម្មករ​និយោជិត​នៅក្នុង​តំបន់​អាស៊ាន​នេះ តែយ៉ាង​ណាក្តី​កម្ពុជាក៏​បានអំពាវ​នាវដល់​ប្រទេស​ជាសមាជិក​របស់ខ្លួន ដែល​ចាស់​វស្សា​ក្នុងការ​អនុវត្ត​ការធានា​រ៉ាប់រង​នេះឲ្យ​ជួយផ្តល់​បទពិសោធន៍ ទាំង ភាព​វិជ្ជមាន និង​អវិជ្ជមាន​ដល់ខ្លួន​ផងដែរ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative