ពល​ទាហាន ប្រឆាំង​ភេរវកម្ម​ជាង ៤០០​នាក់​ស្ម័គ្រចិត្ត ចូលរួម​បរិច្ចាគ​ឈាម

កងពល​ទាហាន​នៃគណ​កម្មាធិកា​រ​ជាតិប្រឆាំង​ភេរវកម្ម​ជាង ៤០០នាក់ បានចូល​រួមក្នុង​កម្មវិធី​បរិច្ចាគ​ឈាមដោយ​ស្ម័គ្រចិត្ត​ ក្រោម​ប្រធានបទ «បង្កើន​ការបរិចា្ចគ​ឈាម បន្ថយ​អត្រា​ស្លាប់​មាតា» នៅថ្ងៃ ទី១៨​ខែកញ្ញា នៅក្នុង​សាលប្រជុំ​អង្គភាព​ប្រឆាំង​ភេរវកម្ម​ដោយមាន​ការចូលរួម​ លោកនាយ​ឧត្តម​សេនីយ៍ទោ ម៉ៅ ស៊ីវ៉ាត មេបញ្ជា​ការរង​នៃអង្គភាព​ប្រឆាំង​ភេរវកម្ម និង​លោក​វេជ្ជបណ្ឌិត ហុក គឹមចេង ប្រធាន​មជ្ឈមណ្ឌល​ជាតិផ្តល់​ឈាម។

រូបភាព គេហទំព័រ សុខភាពកម្ពុជា

រូបភាព គេហទំព័រ សុខភាពកម្ពុជា

នេះជា​លើក​ទីបី​ហើយ​ដែល​គណកម្មា​ធិកាជាតិ​ប្រឆាំង​ភេរវកម្ម ដែលដឹក​នាំ​លោក ហ៊ុន ម៉ាណែត បានសហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិផ្តល់​ឈាម ដើម្បី​រៀបចំ​កម្មវិធី​ផ្តល់ឈាម​សប្បុរស។ គួររំឮក​ផងដែរ​ថា អង្គភាព​ប្រឆាំង​ភេរវកម្ម បានឈរ​នៅលំដាប់​ឈានមុខ​គេ ក្នុងនាម​ជាស្ថាប័ន​មានអ្នក​បរិច្ចាគ​ឈាមច្រើន​ជាងគេ​បំផុត​ កាលពី​ឆ្នាំ២០១៣ ដូចគ្នា​នេះផង​ដែរ​ក្នុងកម្មវិធី​បរិច្ចាគ​ឈាមលើក​នេះ គឺរំពឹង​ថានឹង​ទទូលបាន​ឈាមយ៉ាង​តិច៣៥០​ប្លោក ដើម្បី​ផ្គត់ផ្គង់​កង្វះ​ខាតឈាម​ទូទាំង​ប្រទេស​កម្ពុជា។

រូបភាព គេហទំព័រ សុខភាពកម្ពុជា

រូបភាព គេហទំព័រ សុខភាពកម្ពុជា

ឆ្លៀតក្នុង​ឱកាស​នោះផង​ លោកនាយ​ឧត្តម​សេនីយ៍ ម៉ៅ ស៊ីវ៉ាត មេបញ្ជា​ការរង​នៃអង្គភាព​ប្រឆាំង​ភារវកម្ម បានថ្លែង​អំណរគុណ​យ៉ាងជ្រាល​ជ្រៅដល់​មន្ត្រី និង​កងពល​ទាហាន​ក្រោមឪវាទ​ទាំងអស់​ដែលមាន​ចិត្តសប្បុរស​ធម៌​ក្នុងការ​ផ្តល់ឈាម​ជារៀងរាល់​ឆ្នាំកន្លង​មកនេះ ។ លោកបាន សន្យា​ផងដែរ​ថាអង្គភាព​ប្រឆាំង​ភេរវកម្ម​នឹងនៅ​តែបន្ត​ប្រារព្ធ​កម្មវិធី​បរិច្ចាគ​ឈាមនេះ ជាបន្ត​បន្ទាប់ទៀត ដើម្បី​បង្ហាញ​ឲ្យឃើញ​ពីភាព​អង្គអាច​ក្លាហាន​មុះមុត​របស់​កងកំលាំង​ពលទាហាន​ទាំងអស់ ក្នុងទឹកចិត្ត​ស្នេហា​ជាតិ និង​ជួយ​សង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ​កម្ពុជា។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative