គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី១៧​កញ្ញា ស្លាប់​មនុស្ស​៦នាក់ និង​របួស​១៨នាក់

គ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំង​ប្រទេស កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ២០១៤ បានកើត​ឡើង ចំនួន​១១លើក ក្នុងនោះ យប់ ០៤លើក, បណ្តាល​អោយ​មនុស្ស​ស្លាប់​ចំនួន​០៦នាក់ (ស្រី​៣នាក់) និង​របួស​ធ្ងន់ ០៨នាក់ (ស្រី៣​នាក់) និង របួស​ស្រាល ១០នាក់ (ស្រី​៣នាក់) ។

រូបភាព​ សហការី

រូបភាព​ សហការី

យោងតាម​របាយការណ៍​របស់អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ បានឲ្យ​ដឹងថា​ក្នុងគ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង ១១លើក នោះ​ ក៏បាន​បង្កឲ្យ​ខូចខាត​យានយន្ត​សរុប ២៣គ្រឿង រួមមាន ម៉ូតូ ១៣គ្រឿង, រថយន្ត​ធុនតូច ០៧គ្រឿង, រថយន្ត​ធុនធំ​ចំនួន ០២គ្រឿង យានផ្សេងៗ​០១គ្រឿង។

មូល​ហេតុ ដែលបណ្តាល​ឲ្យមាន​គ្រោះថ្នាក់ គឺ ល្បឿន ០៤លើក, មិន​គោរព​សិទ្ធ ០២លើក, មិន​ប្រកាន់​ស្តាំចំនួន ០១លើក បត់គ្រោះ​ថ្នាក់ ០៣លើក និង​ប្រជែង​គ្រោះថ្នាក់ ០១លើក។ ក្នុងនោះ អ្នកជិះ​ម៉ូតូបណ្តាល​អោយគ្រោះ​ថ្នាក់​ដោយមិន​បានពាក់​មួក​សុវត្ថិភាព ចំនួន ១៧នាក់ (យប់ ០៥ នាក់) ។

ចំពោះ​រថយន្ត​ដែលត្រូវ​ផាកពិន័យ​នៅអង្គភាព​ប្រចាំថ្ងៃ​ទី១៧ ខែកញ្ញា ឆ្នាំ២០១៤​នេះ សរុប​ចំនួន ៥៨៣គ្រឿង ក្នុងនោះ មានរថយន្ត​ទេសចរណ៍​គ្រូសារ ២៣គ្រឿង, រថយន្ត​ដឹកដំណើរ​ធុនតូច ២៥២​គ្រឿង រថយន្ត​ដឹកដំណើរ​ធុនធំ០៨​គ្រឿង រថយន្ត​ដឹកទំនិញ​ធុនតូច​ចំនួន ១០៨ គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនធំ​១៤៧គ្រឿង ។

រថយន្ត​ទាំងអស់​ត្រូវបាន​បង់ប្រាក់​ពិន័យរួច នៅអធិការ​ដ្ឋាន​នគរបាល​ស្រុក ចំនួន ០៧ គ្រឿង ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​៤៩៤ គ្រឿង និង​នៅនាយក​ដ្ឋាន​សណ្តាប់​ធ្នាប់ ៣៧ គ្រឿង ។

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative