គ្រោះថ្នាក​ចរារចណ៍​ថ្ងៃទី​១៦កញ្ញា ស្លាប់​មនុស្ស​៦នាក់ និង​របួស​៧៦នាក់

គ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំង​ប្រទេស នៅថ្ងៃ​ទី១៦ ខែ​កញ្ញា ឆ្នាំ​២០១៤ កើតឡើង​ចំនួន​១៨លើក ក្នុងនោះ យប់ ០៩​លើក, បណ្តាល​អោយ​មនុស្ស​ស្លាប់​ចំនួន​០៦នាក់ (ស្រី​១នាក់) និង​របួស​ធ្ងន់ ៣២​នាក់ (ស្រី​១១នាក់) និង​របួស​ស្រាល ៤៤នាក់ (ស្រី​២៦នាក់) ។

រូបភាព​ សហការី

រូបភាព​ សហការី

យោងតាម​របាយការណ៍​របស់​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ បានឲ្យ​ដឹងថា​ក្នុងគ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង​១៨លើក បានបង្ក​ឲ្យខូចខាត​យានយន្ត​សរុប ២៩គ្រឿង រួមមាន ម៉ូតូ ១៨គ្រឿង , រថយន្ត​ធុនតូច ០៧គ្រឿង, រថយន្ត​ធុនធំ​ចំនួន ០១គ្រឿង យានផ្សេងៗ​០២គ្រឿង និង​អ្នកថ្មើរ​ជើង០១​នាក់ ។ មូលហេតុ ដែល​បណ្តាល​ឲ្យមាន​គ្រោះថ្នាក់ គឺ ល្បឿន ០៦លើក, មិនគោរព​សិទ្ធ ០៣លើក, មិនប្រកាន់​ស្តាំ​ចំនួន ០២លើក ស្រវឹង​០៣លើក និង​ប្រជែង​គ្រោះថ្នាក់ ០១លើក។ ក្នុងនោះ អ្នកជិះ​ម៉ូតូ​ប​ណ្តាល​អោយគ្រោះ​ថ្នាក់ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន ២៧នាក់ (យប់ ២០ នាក់) ។

ចំពោះ​រថយន្ត​ដែលត្រូវ​ផាកពិន័យ​នៅអង្គភាព​ប្រចាំ​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៤នេះ សរុប​ចំនួន ៤៨៩​គ្រឿង ក្នុងនោះ មាន​រថយន្ត​ទេសចរណ៍​គ្រូសារ ១៥គ្រឿង, រថយន្ត​ដឹកដំណើរ​ធុនតូច ៣០២គ្រឿង រថយន្ត​ដឹកដំណើរ​ធុនធំ​១៣គ្រឿង រថយន្ត​ដឹកទំនិញ​ធុនតូច​ចំនួន ៥២ គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនធំ​១០៧គ្រឿង ។

រថយន្ត​ទាំងអស់​ត្រូវបាន​បង់ប្រាក់​ពិន័យ​រួចនៅ អធិការ​ដ្ឋាននគរបាល​ស្រុក ចំនួន១៦​គ្រឿង ស្នងការ​ដ្ឋាននគរបាល​ខេត្ត ៤៧៣ គ្រឿង ។

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative