ក្រសួងធនធានទឹកប្រាប់ឲ្យពលរដ្ឋប្រយ័ត្នចំពោះព្យុះកាល់ម៉េជី

ក្រសួង​ធនធាន​ទឹក និង​ឧតុ​និយម បានប្រកាស​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ ទាំងអស់ ជាពិសេស​ដល់​ប្រជា​នេសាទ និង​អ្នកធ្វើ​ដំណើរ​តាម​សមុទ្ទ ឲ្យបង្កើត​ការប្រុង​ប្រយ័ត្ន​ចំពោះគ្រោះ​ថ្នាក់ផ្សេងៗ ដែលអាច​កើតឡើង​ជាយថា​ហេតុ ដោយសារ​តែកម្លាំង​ឥទ្ធិពល​ព្យុះឈ្មោះ កាល់ម៉េជី (KALMAEGI)។

meteo bbbbbនៅថ្ងៃ​ទី១៦ កញ្ញានេះ សេចក្ដី​ជូនដំណឹង​ពីស្ថានភាព​អាកាសធាតុ​របស់ក្រសួង​ធនធាន​ទឹក និង ឧតុនិយម បានឲ្យ​ដឹងថា ព្យុះទី១៥ ឈ្មោះ កាល់ម៉េជី ដែល​កំពុង​ស្ថិតនៅ​សមុទ្ទ​ចិនខាង​ត្បូង នៅថ្ងៃ​ព្រឹកថ្ងៃ​ទី១៦ កញ្ញា វានឹង​ធ្វើដំណើរ​ទៅដល់​ឆ្នេរសមុទ្ទ​ប្រទេស​វៀតណាម ភាគខាង​ជើង នៅយប់​ថ្ងៃទី​១៧ កញ្ញា ដែល​ស្ថានភាព​បែបនេះ នឹងធ្វើ​ឲ្យតំបន់​មាត់​សមុទ្ទ​នៃប្រទេស​កម្ពុជា មានភ្លៀង​ពីបង្គួរ​ទៅច្រើន ព្រមទាំង​មានខ្យល់​បោក​បក់ខ្លាំង ជាពិសេស​នៅខេត្ត​កោះកុង និង​ខេត្តព្រះ​សីហនុ ហើយរលក​សមុទ្ទ​អាចមាន​កម្ពស់ពី ១ម៉ែត្រ ទៅ ២ម៉ែត្រ​កន្លះ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ សុខភាពកម្ពុជា
ចេញផ្សាយ ៖ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative