គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី១៥​កញ្ញា​ ស្លាប់​មនុស្ស​៦នាក់ និង​១៩​នាក់

យោងតាម​របាយការណ៍​របស់​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិបាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំង​ប្រទេស ​នៅថ្ងៃ​ទី១៥ ខែកញ្ញា ឆ្នាំ២០១៤​នេះ​ កើតឡើង ចំនួន​១២​លើក ក្នុងនោះ​យប់ ០១លើក, បណ្តាល​អោយមនុស្ស​ស្លាប់​ចំនួន​០៦​នាក់ (ស្រី​៣នាក់) និង​របួស​ធ្ងន់ ១២នាក់ (ស្រី៤​នាក់) និង របួស​ស្រាល ០៩នាក់ (ស្រី​២នាក់) ។

រូបភាព សហការី

រូបភាព សហការី

របាយ​ការណ៍​ខាងលើ​បានឲ្យ​ដឹងទៀត​ថា ក្នុងគ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង ១២លើក បានបង្ក​ឲ្យខូចខាត​យានយន្ត​សរុប ២២គ្រឿង រួមមាន ម៉ូតូ ១៥គ្រឿង , រថយន្ត​ធុនតូច ០១គ្រឿង, យានផ្សេងៗ​០៤គ្រឿង និង​អ្នក​ថ្មើរជើង​០២នាក់ ។ មូលហេតុ ដែល​បណ្តាល​ឲ្យមាន​គ្រោះថ្នាក់ គឺ ល្បឿន ០៥លើក, មិនគោរព​សិទ្ធ ០៤​លើក, បត់គ្រោះ​ថ្នាក់ ០២លើក, មិនប្រកាន់​ស្តាំ​ចំនួន ០១លើក ស្រវឹង​០៣​លើក កត្តា​យានយន្ត​០១លើក និង​មនុស្ស​ដើរឆ្លង​ផ្លូវ០១​លើក។ក្នុងនោះ​អ្នក​ជិះម៉ូតូ បណ្តាល​អោយ គ្រោះថ្នាក់​ដោយមិន​បានពាក់​មួកសុវត្ថិភាព​ចំនួន ២១នាក់ (យប់ ០១ នាក់) ។

ចំពោះ​រថយន្ត​ដែលត្រូវ​ផាកពិន័យ​នៅអង្គភាព​ប្រចាំថ្ងៃ​ទី១៥ ខែកញ្ញា ឆ្នាំ​២០១៤នេះ សរុប​ចំនួន ៤៩១​គ្រឿង ក្នុងនោះ​ មាន​រថយន្ត​ទេសចរណ៍​គ្រូសារ ៤៨​គ្រឿង, រថយន្ត​ដឹកដំណើរ​ធុនតូច ២៥៨​គ្រឿង រថយន្ត​ដឹកទំនិញ​ធុនតូច ចំនួន ៤២គ្រឿង, រថយន្ត​ដឹកទំនិញធុន​ធំ១៤៣​គ្រឿង ។

រថយន្ត​ទាំងអស់​ត្រូវបាន​បង់ប្រាក់​ពិន័យរួច នៅអធិការ​ដ្ឋាន​នគរបាល​ស្រុក ចំនួន​៥៦គ្រឿង ស្នងការ​ដ្ឋាននគរបាល​ខេត្ត ៣៦៧​គ្រឿង និង នៅនាយក​ដ្ឋានសណ្តាប់​ធ្នាប់​ចំនួន​៦៨គ្រឿង។

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative