គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី១៤​កញ្ញា ស្លាប់​មនុស្ស​០២នាក់ និង​របួស​១០​នាក់

គ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំង​ប្រទេស​កាលពី​ថ្ងៃទី១៤ ខែ​កញ្ញា ឆ្នាំ​២០១៤ បានកើត​ឡើង​ចំនួន ០៧​លើក (យប់ ០៦លើក), មាន​មនុស្ស​ស្លាប់ ០២នាក់ (ប្រុស) រង​របួស​ធ្ងន់ ០៧នាក់ (ស្រី ម្នាក់) និងរង​របួស​ស្រាល ០៣នាក់ (ប្រុស) ។

រូបភាព សហការី

រូបភាព សហការី

យោងតាម​របាយការណ៍​របស់​អគ្គស្នង​ការនគរបាល​ជាតិ​បានឲ្យ​ដឹងថា​ក្នុងគ្រោះ​ថ្នាក់ចរាចរណ៍​ទាំង ០៧លើក បានបង្ក​ឲ្យខូចខាត​យានយន្ត​សរុប ១២​គ្រឿង ក្នុងនោះ​ម៉ូតូ ០៨គ្រឿង និង​រថយន្ត​ធុនតូច​០៤គ្រឿង។ របាយការណ៍​ខាងលើ​ឲ្យដឹង​បន្តទៀត​ថាមូលហេតុ​ដែលបណ្តាល​ឲ្យមាន​គ្រោះថ្នាក់ គឺ​បណ្តាល​មកពី កត្តា​ល្បឿន ០៥លើក, មិនគោរព​សញ្ញា ០១លើក និង​កត្តាផ្លូវ ០១លើក ក្នុងនោះ​ជិះម៉ូតូ​គ្រោះថ្នាក់​មិនពាក់មួក​សុវត្ថិភាព ០៩នាក់ (យប់ ០៧នាក់) ។

ចំពោះ​រថយន្ត ដែល​ទទួល​រងការ​ផាក​ពិន័យ នៅ​អង្គភាព នាថ្ងៃ​ទី១៤ ខែកញ្ញា ឆ្នាំ២០១៤​នេះ មានចំនួន ១៨១​គ្រឿង គឺ​រថយន្ត​ទេសចរណ៍​គ្រួសារ ៣៣គ្រឿង, រថយន្ត​ដឹកអ្នក​ដំណើរ​ធុនតូច ៦៧គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនតូច ១៨គ្រឿង និង​រថយន្ត​ដឹកទំនិញ​ធុនធំ ៦៣គ្រឿង ។  រថយន្ត​ទាំងអស់​ខាងលើ បានបង់​ប្រាក់​ពិន័យ​រួចរាល់ នៅស្នង​ការដ្ឋាន​នគរបាល​ខេត្ត ១៥២​គ្រឿង និងនៅ​អធិការដ្ឋាន​នគរបាល​ស្រុក ២៩គ្រឿង ។

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative