ចិន​ផ្តល់​ជំនួយ​រថយន្ត​គិលាន​សង្គ្រោះ ​ចំនួន​២០០​គ្រឿង​ដល់​កម្ពុជា

រដ្ឋាភិបាល​​នៃសាធារណរដ្ឋ​​ប្រជាមានិត​ចិន​បាន​ផ្តល់​​រថយន្ត​​គិលាន​​សង្គ្រោះ​​ចំនួន​២០០​​គ្រឿង​​ដល់​ក្រសួង​​សុខាភិបាល​​ប្រទេស​កម្ពុជា​​ប្រយោជន៍​​សំរាប់​ដាក់​នៅ​តាម​មន្ទីរពេទ្យ​​នានា​​នៅទូទាំង​​ប្រទេស​​ក្នុងការ​​ជួយ​សង្គ្រោះ​​ដល់​អ្នក​ជំងឺ។

រូបភាព គេហទំព័រ សុខភាពកម្ពុជា

រូបភាព គេហទំព័រ សុខភាពកម្ពុជា

ការផ្តល់​​​រថយន្ត​​​សង្គ្រោះ​ចំនួន​២០០​គ្រឿងនេះ​ត្រូវបាន​ធ្វើពិធី​ចុះហត្ថ​លេខា​លើលិខិត​ប្តូរសារ​ប្រគល់ ទទួល​រថយន្ត​គិលាន​សង្គ្រោះ​ កាលពី​រសៀល​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅទីស្តី​ការក្រសួង​ដែលចុះ​ហត្ថ​លេខា ដោយ​លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ជាមួយលោកស្រី ប៊ូ ជីជាងហ្គូ (Bu Jianguo) ឯកអគ្គ​រដ្ឋទួត នៃសាធារណរដ្ឋ​ប្រជា​មានិត​ចិន។

លោកស្រី ប៊ូ ជាងហ្គូ បានមាន​​ប្រសាសន៍ នៅក្នុង​ពិធីចុះ​ហត្ថលេខា នាឪកាសនោះ ថា ប្រទេស​កម្ពុជា មាន​មន្ទីរពេទ្យ​ជាច្រើន ពិសេស​នៅតំបន់​ជនបទ និង​ដា​ច់ស្រយាល​មានការ​ខ្វះខាត​រថយន្ត​គិលាន​សង្គ្រោះ​សំរាប់​ដឹកជញ្ជួន​អ្នកជំងឺ។មានអ្នក​ជំងឺខ្លះ​ត្រូវការ​សង្គ្រោះ​បន្ទាន់ ប៉ុន្តែ​មន្ទីរពេទ្យ​អត់មាន​រថយន្ត​សង្គ្រោះ​គ្រប់គ្រាន់​ធ្វើឲ្យ​ពេលវេលា​ខកខាន​ក្នុងការ​ជួយ​សង្គ្រោះ។ លោកស្រី​ទួតបាន​បន្តថា​ ដោយមើល​ឃើញពី​បញ្ហានេះ​ហើយ​ទើបចិន​បានផ្តល់​រថយន្ត​សងគ្រោះ ចំនួន២០០​គ្រឿង​តែម្តង​ ហើយ​រថយន្ត​សង្គ្រោះ​ទាំងនេះ​នឹងត្រូវ​បែងចែក​ទៅមន្ទីរ​ពេទ្យ​ដែល​ត្រូវការ​ជាងគេ​នៅគ្រប់​ទីកន្លែង​ប្រទេស​កម្ពុជា។

លោក​ស្រី​​​សង្ឃឹមថា ប្រទេស​​កម្ពុជា​​អាចប្រើ​ប្រាស់​រថយន្ត​​សង្គ្រោះ​​ទាំងនេះ​ ឲ្យបាន​ល្អ ហើយផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជាជន​យ៉ាងពិត​ប្រាកដ។
លោក​ស្រីទួត​បានរំលឹក​ថា​កន្លមក​នេះ​ជំនួយ​របស់​ប្រទេសចិន​ពិសេស​យកចិត្ត​ទុកដាក់​លើវិស័យ​រស់នៅ​របស់​ជីវភាព​ប្រជាជន ដូចជា​ជួសជុល​ផ្លូវថ្នល់​និង​ស្ពាន​សាង​សង់​ប្រព័ន្ធ​ធារាសាស្ត្រ​បរិក្ខា និងជួយ​សម្ភារៈ​សង្គ្រោះ​បន្ទាន់។ គំរោង​រថយន្ត​សង្គ្រោះ​ថ្ងៃនេះ គឺជា​បង្ហាញពី​គោលការណ៍​ល្អនេះ។ លោក​ស្រី​បានបន្ថែម​ថា «​ខ្ញុំជឿ​ជាក់ថា​តាមរយៈ​ជំនួយ​រថយន្ត​សង្គ្រោះ​នេះ នឹងបង្ហាញ​កាន់តែ​ច្បាស់ពី មិត្តភាព​ប្រជាជន​ចិនក្នុង​ការជួយ​សង្គ្រោះ​ប្រជាជន​កម្ពុជា​ក្នុងគ្រា​អា​សន្ន​នាពេល​អនាគត»។

រូបភាព គេហទំព័រ សុខភាពកម្ពុជា

រូបភាព គេហទំព័រ សុខភាពកម្ពុជា

លោក​ស្រី​ទួតបាន​បញ្ជាក់ថា «មិត្តភាព​ប្រពៃណី​ចិនកម្ពុជា​មានគ្រប់​ជំនាន់ គឺធ្វើ​ជាមិត្ត​ភក្ត័ល្អ និងពិត​ប្រាកដ​របស់​ប្រទេស​កម្ពុជា។ រដ្ឋាភិបាល​ចិន​តែង​តែជួយ​​ប្រទេសកម្ពុជា​ដោយមិន​សន្សំ​កំលាំង​ជារៀង​រហូត និងជួយ​ប្រទេស​កម្ពុជា​តាម​មាគ៌ា​អភិវឌ្ឍន៍​ដោយ​ឯករាជ្យ និងម្ខាស់​ការ។ មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​ក៏កាន់តែ​ស៊ីជំរៅ​នៅវដំណើរ​ការសហ​ការជិត​ស្និត​កសាង​រួមគ្នា»។

លោកស្រី​បានសន្យ​ថា​ «ថ្ងៃក្រោយ ប្រទេសចិន​នឹងផ្តល់​ជំនួយ​សេចកិច្ច​ និង​បច្ចេកទេស​ជួយដល់​ប្រទេស​កម្ពុជា​ដោយ​លទ្ធភាព​ដែលអាច​ធ្វើទៅ​បាន​ហើយ​សន្យា​គាំទ្រ​ប្រទេស​កម្ពុជា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កែប្រែ​ជីវភាព​រស់នៅ​របស់​ប្រជាជននិងកាត់​បន្ថយ​ភាព​ក្រីក្រ។ប្រទេសចិន​បន្តនូវ​ទំនាក់ទំនង​កិច្ចសហ​ប្រតិបត្តិ​ការជា​ដៃគូរ​យុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយ​បន្តរីក​ចំរៀន​ទៅមុខ​ដោយក្តៅ​ស្មោះត្រង់»។

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានមាន​ប្រសាសន៍​ថា «នេះគឺ​ជាអំណោយ​ស្តុកស្តម្ភ​មានសារ​សំខាន់​ជាថ្មី​មួយទៀត​នៅក្នុង​អំណោយ​ជាច្រើន​លើសលប់​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ជួនដល់​ប្រជាជន​កម្ពុជា​លើគ្រប់​វិស័យ​ ជាពិសេស​វិស័យ​សុខាភិបាល»។ លោក​រដ្ឋមន្ត្រី​បានបន្ត​ថាអំណោយ​រថយន្ត​ដ៏សន្ធឹក​សន្អាប់នេះ​បានឆ្លើយ​តបយ៉ាង​ត្រឹមត្រូវ និងចាំបាច់​ទៅនឹង​តំរូវការ​របស់​ប្រជាជន​កម្ពុជា​ក្នុងការ​លើកស្ទួយ​វិស័យ​សុខាភិបាល​ និងការ​ជំរុញការ​លើកកំពស់​សុខភាព​របស់​ប្រជាជន​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ ក្រោមការ​ដឹកនាំ​ដ៏ឈ្លាសវៃ​ប្រកប​ដោយគតិ​បណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃប្រទេស​កម្ពុជា។

លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានមាន​ប្រសាសន៍ថា «ខ្ញុំមាន​សេចក្តី​សង្ឃឹម​យ៉ាមុតមាំ​ជឿជាក់ថា​ក្រោយពី​ទទួលបាន​រថយន្ត​ដ៏ច្រើននេះ ក្រសួង​សុខាភិបាល​នឹងមាន​លទ្ធភាព​ក្នុការដោះ​ស្រយការ​ដឹកជញ្ជួន​អ្នកជំងឺ​នៅទូទាំង​ប្រទេស​ ជាពិសេស​ក្នុងការងារ​សង្គ្រោះ​ប្រជាជន​ដែលមាន​ជំងឺដង្កាត់ និងរង​គ្រោះ​ដោយមហន្ត​រាយផ្សេងៗ​ជំងឺឆ្លង គ្រោះថ្នាក់​ចរាចរណ៍​ជា​ដើម»។

លោករដ្ឋមន្ត្រី ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា និងក្នុងនាម ក្រសួងសុខាភិបាល សូមថ្លែង​អំណរគុណ​ និងដឹងគុ​ណយ៉ាង​ជ្រាលជ្រៅ​ជួនចំពោះ​រដ្ឋាភិបាល និង​ប្រជាជនចិន ដែលជានិច្ច​កាល ជួយដល់​ប្រជាជន​កម្ពុជា​ពិសេស​អំណោយ​ជារថយន្ត​គិលាន​សង្គ្រោះ​នាពេនេះ។

សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative