គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១២កញ្ញា រងរបួស១៥នាក់

គ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំង​ប្រទេស​កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ២០១៤ បានកើត​ឡើង​ចំនួន​០៨លើក ក្នុងនោះ​យប់ ៣ លើក, មិន​បណ្តាល​អោយមាន​​មនុស្ស​​ស្លាប់ទេ មានតែ​​របួស​ធ្ងន់​ចំនួន​១០នាក់ (ស្រី​៤នាក់) និង របួស​​ស្រាល ០៥នាក់ (ស្រី​១​នាក់) ។

រូបភាព សហការី

រូបភាព សហការី

យោងតាម​របាយការណ៍​របស់​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង ៨លើក បានបង្ក​​ឲ្យខូចខាត​​យានយន្ត​​សរុប ១៦​គ្រឿង រួមមាន ម៉ូតូ ១០គ្រឿង, រថយន្ត​ធុនតូច ០៤គ្រឿង, និង​រថយន្ត​ធុនធំ ០២ គ្រឿង។ មូលហេតុ ដែល​បណ្តាល​ឲ្យមាន​គ្រោះថ្នាក់ គឺ ល្បឿន ០២លើក, បត់គ្រោះថ្នាក់ ០១លើក មិនគោរពសិទ្ធ ០១លើក ស្រវឹង០៣លើក កត្តាយាន យន្ត០១ លើក។ ក្នុងនោះ​ អ្នកជិះ​ម៉ូតូ​បណ្តាល​អោយ​គ្រោះថ្នាក់​ដោយមិន​បាន​ពាក់​មួក សុវត្ថិភាព ចំនួន ១១នាក់ (យប់០៤ នាក់) ។

ចំពោះ​រថយន្ត​ដែលត្រូវ​ផាក​ពិន័យ នៅអង្គភាព​ប្រចាំ​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ សរុប​ចំនួន ៣៩៦ គ្រឿង ក្នុងនោះ ​មានរថយន្ត​ទេសចរណ៍​គ្រូសារ ២១ គ្រឿង, រថយន្ត​ដឹកដំណើរ​ធុនតូច ១៤៩គ្រឿង. រថយន្ត​ដឹកទំនិញ​ធុនតូច​ចំនួន ៩៨ គ្រឿង, រថយន្ត​ដឹក​ទំនិញ​ធុនធំ ១២៨ គ្រឿង ។

រថយន្ត​ទាំងអស់​ត្រូវបាន​បង់ប្រាក់​ពិន័យរួច ​នៅអធិការ​ដ្ឋាននគរបាល​ស្រុក ចំនួន ១០ គ្រឿង ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត ៣៨៦ គ្រឿង និង នៅ​នាយក​ដ្ឋាន​សណ្តាប់​ធ្នាប់​ចំនួន ៣៩គ្រឿង។

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative