គ្រោះថ្នាក់ចរាចរណ៍​ថ្ងៃទី​១១​កញ្ញា មិនមាន​អ្នកស្លាប់​តែមាន​អ្នក​របួស​១១​នាក់

គ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំង​ប្រទេស​កាលពី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ២០១៤ បានកើត​ឡើង ចំនួន​០៤​លើក យប់​ទាំង​៤លើក, មិនបណ្តាល​អោយមាន​មនុស្ស​ស្លាប់ទេ មានតែ​របួស​ធ្ងន់​ចំនួន​០៧​នាក់ (ស្រី​១នាក់) និងរបួស​ស្រាល ០៤នាក់ (ស្រី១នាក់) ។

រូបភាព សហការី

រូបភាព សហការី

យោង​តាម​របាយ​ការណ៍​របស់​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិបាន​ឲ្យដឹង​ថាក្នុងគ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង​៤លើក បានបង្ក​ឲ្យខូច​ខាតយានយន្ត​សរុប ០៨​គ្រឿង រួមមាន ម៉ូតូ ០៥គ្រឿង, រថយន្ត​ធុនតូច ០២គ្រឿង, និងយាន្ត​ផ្សេងៗ១គ្រឿង។ មូលហេតុ ដែលបណ្តាល​ឲ្យមាន​គ្រោះថ្នាក់ គឺ ល្បឿន ០៣លើក, បត់គ្រោះ​ថ្នាក់ ០១លើក។ ក្នុងនោះ​អ្នកជិះ​ម៉ូតូបណ្តាល​អោយគ្រោះ​ថ្នាក់ដោយ​មិន​បានពាក់មួក​សុវត្ថិភាព​ចំនួន ០៩នាក់ (យប់) ។

ចំពោះរថយន្ត​ដែលត្រូវ​ផាកពិន័យ​នៅអង្គភាព​ប្រចាំ​ថ្ងៃទី១១ ខែ​កញ្ញា ឆ្នាំ​២០១៤នេះ សរុប​ចំនួន ៧៧៧ គ្រឿង ក្នុងនោះ​មាន រថយន្ត​ទេសចរណ៍​គ្រូសារ ១០៤ គ្រឿង, រថយន្ត​ដឹកដំណើរ​ធុនតូច ៣៤១​គ្រឿង. រថយន្ត​ដឹកទំនិញ​ធុនតូច​ចំនួន ១៤៦ គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនធំ ១៨៦ គ្រឿង ។

រថយន្ត​ទាំងអស់​ត្រូវបាន​បង់ប្រាក់​ពិន័យរួច​នៅ អធិការដ្ឋាន​នគរបាល​ស្រុក ចំនួន ០៣ គ្រឿង ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត ៧៣៥ គ្រឿង និង នៅនាយក​ដ្ឋានសណ្តាប់​ធ្នាប់ចំនួន ៣៩ គ្រឿង។

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative