រដ្ឋមន្ត្រីសុខាភិបាល ស្នើដល់​ទួតថៃ បន្តជួយ​បណ្តុះ​បណ្តាល​ដល់​គ្រូពេទ្យ​កម្ពុជា

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួង​សុខាភិបាល បានមាន​ប្រសាសន៍​ជម្រាបជូន​ទូតថៃ​ថា​កិច្ចសហ​ប្រតិបត្តិ​ការលើ​វិស័យ​សុខាភិបាល​ផ្នែកជម្ងឺ​គ្រុនចាញ់​ក្រោមជំនួយ​ប្រទេសថៃ​ជួយដល់​ខេត្តរតនៈ​គីរី និង​មណ្ឌល​គីរី​កំពុង​បំរើ​សេវា​យ៉ាងល្អ​ជូនដល់​ប្រជា​ពលរដ្ឋ​នៅខេត្ត​ទាំងពីរ។ ដូចនេះ​ខ្ញុំសុំ​ស្នើ​លោក​ទួត​ជួយលើ​គំរោងនេះ​បន្តទៀត និង​ជួយ​បណ្តុះ​បណ្តាល​ដល់​គ្រូពេទ្យ​កម្ពុជា។

រូបភាព គេហទំព័រ សុខភាពកម្ពុជា

រូបភាព គេហទំព័រ សុខភាពកម្ពុជា

លោករដ្ឋ​មន្ត្រី​បានលើក​ឡើងបែប​នេះ​កាលពី​ល្លាចថ្ងៃ​ទី១០ ខែកញ្ញា ឆ្នាំ២០១៤ នៅទីស្តី​ការក្រសួងថ្មី​ដែលស្ថិត​នៅទួលគោក​ខណៈ​ពេល​ដែល​អនុញ្ញាតិ​ឲ្យលោក​ តូចឆាយយុទ្ធ ផាត់ (Touchayoot pakd) ឯកអគ្គ​រាជទួត​ព្រះរាជាណាចក្រ​ថៃចូល​ជំរាបលា​ដោយសារ​លោកត្រូវ​បញ្ចប់​អាណត្តិ។

លោកទួត​បានថ្លែង​អំណរគុណ​ដល់​ក្រសួង​សុខាភិបាល​ដែលកន្លង​មក​បានធ្វើ​កិច្ច​សហ​ប្រតិបត្តិការ យ៉ាងល្អ​ជាមួយ​ភាគីថៃ ពិសេស​លើវិស័យ​ជំងឺ​គ្រុនចាញ់​​នៅខេត្ត​មណ្ឌលគីរី និង​រតនគីរី។

ពាក់ពន្ធ័​លើផ្នែក​បណ្តុះគ្រូ លោកទួត​បានទទួល​យកសំណើរ​តាមការ​ស្នើសុំ​របស់​លោករដ្ឋ​មន្ត្រី ហើយសន្យា​ថានឹង​ជួយបណ្តុះ​បណ្តាល បន្ថែម​ទៀត​ដល់​គ្រូពេទ្យ​កម្ពុជា។

រូបភាព គេហទំព័រ សុខភាពកម្ពុជា

រូបភាព គេហទំព័រ សុខភាពកម្ពុជា

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានថ្លែង​អំណរគុណ​ដល់រាជ​រដ្ឋាភិបាល​ថៃ ដែលបាន​ជួយបណ្តុះ​បណ្តាល​ដល់គ្រូពេទ្យ​កម្ពុជា។លោករដ្ឋ​មន្ត្រី​បានបន្ត​ថាការ​ជួយបណ្តុះ​បណ្តាល​គ្រូពេទ្យ​កម្ពុជានេះ ពិតជា​មានសារៈ​សំខាន់​ណាស់​ក្នុងការ​លើក​កំពស់​សមត្ថភាព​គ្រូពេទ្យ​នៅតាម​ខេត្តឆ្ងាយៗ ដូចជា​ខេត្ត​រតន​គីរី និង​បណ្ឌល​គីរីនេះ​ក្នុងការ​ចូលរួម​ចំណែក​កាត់បន្ថយ​អត្រាឈឺ និងស្លាប់​ដោយសារ​ជំងឺផ្សេងៗ ពិសេស​ជំងឺ​គ្រុនចាញ់។

សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative