ក្រសួង​ការងារ ប្រកាស​ឱ្យ​កម្មករ​និយោជិត ឈប់​សម្រាក​៣ថ្ងៃ​ក្នុង​ឪកាស​ភ្ជុំបិណ្ឌ

ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​កាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ២០១៤ បានចេញ​សេចក្តី​ប្រកាស​មួយ ដោយ​ជំរុញ​ឱ្យម្ចាស់ និង​នាយក​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ នៅកម្ពុជា អនុញ្ញាត​ឱ្យកម្មករ​និយោជិត ឈប់សម្រាក​រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃ​ទី២២-២៤ ខែកញ្ញា​ខាងមុខនេះ។

រូបភាព សហការី

រូបភាព សហការី

សេចក្តីប្រកាស​ដែលចុះ​ហត្ថលេខា​ដោយលោក​ អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​ដដែល​នោះ បានឲ្យ​ដឹងទៀត​ថាដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់បងប្អូន​កម្មករ​និយោជិតនោះ ក្រសួង​ការងារ​ក៏បាន​តំរូវឲ្យ​ម្ចាស់ និងនាយក​សហគ្រាស​គ្រឹះស្ថាន​ផ្តល់ការ​ឈប់សំរាក​ដោយមានការប្រាក់​ឈ្នួល និង​ខិតខំ​បើកប្រាក់​ឈ្នួលឱ្យ​ពួកគេ បានមុន​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​នេះផង​ដែរ ហើយបើ​ពុំមាន​លទ្ធភាព បើកប្រាក់​ឈ្នួលទេ ក៏សូម​ឱ្យសហ​គ្រាស គ្រឹះស្ថាន​ទាំងអស់ បើកប្រាក់​បុរេប្រទាន​យ៉ាងតិច​៥០​ភាគរយ។

រូបភាព សហការី

រូបភាព សហការី

ក្រសួងការងារ​និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​សង្ឃឹមយ៉ាង​មុតមាំ​ថាអស់​លោក​លោកស្រី​ជាយម្ចាស់ និងនាយក​សហគ្រាស​គ្រឹះស្ថាន​ទាំងអស់ នឹងអនុវត្ត​ឲ្យបាន​ត្រឹមត្រូវ​តាមសេចក្តី​ប្រកាស​ខាងលើនេះ ប្រកប​ដោយ​ប្រសិទ្ធភាព។ ពិធីបុណ្យ​កាន់បិណ្ឌ​និងភ្ជុំបិណ្ឌ​នៅឆ្នាំនេះ​ចាប់ពីថ្ងៃទី១​រោធភទ្របទ​រហូតដល់​ថ្ងៃទី១៥​រោធ​ដែលជា​ថ្ងៃបុណ្យភ្ជំបិណ្ឌ៕

សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative