គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី១០​កញ្ញា ស្លាប់​០២​នាក់ និង​រង​របួស​១៦​នាក់

គ្រោះថ្នាក់​ចរាចរណ៍​នៅទូទាំង​ប្រទេស​កាលពីថ្ងៃ​ទី១០ ខែ​កញ្ញា ឆ្នាំ​២០១៤ បានកើត​ឡើងចំនួន​០៧លើក (យប់ ០២លើក) មាន​មនុស្ស​ស្លាប់ ០២នាក់ (ប្រុស) និង​មានមនុស្ស​របួសធ្ងន់ ១០នាក់ (ស្រី​០៣នាក់) និង​របួស​ស្រាល ០៦នាក់ (ស្រី ០២នាក់) មិនពាក់​មួកពេល​គ្រោះថ្នាក់ ១២នាក់ (យប់ ០៥នាក់) ។

រូបភាព សហការី

រូបភាព សហការី

យោងតាម​របាយការណ៍​របស់​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ បានឲ្យ​ដឹងថា​ក្នុងគ្រោះថ្នាក់​ចរាចរណ៍ ទាំង​០៧លើក បានបង្ក​ឲ្យខូចខាត​យានយន្ត​សរុប ១៣​គ្រឿង ក្នុងនោះ ម៉ូតូ ០៨គ្រឿង, រថយន្ត​ធុនតូច ០៣គ្រឿង, យានផ្សេងៗ ០១គ្រឿង និងអ្នក​ថ្មើរជើង ០១នាក់ ។ ប្រភព​ខាងលើ​ឲ្យដឹង​បន្តទៀតថា មូលហេតុ​ដែលបណ្តាល​ឲ្យមាន​គ្រោះថ្នាក់ គឺបណ្តាល​មកពី​ល្បឿន ០៤លើក, មិនគោរព​សិទ្ធ ០២លើក, ស្រវឹង ០១លើក ។

ចំពោះ​រថយន្ត​ដែលទទួល​រងការផាក​ពិន័យ​នៅ​អង្គភាព នៅថ្ងៃ​ទី១០ ខែកញ្ញា ឆ្នាំ២០១៤​នេះ មានចំនួន ៤៧៩​គ្រឿង គឺរថយន្ត​ទេសចរណ៍​គ្រួសារ ៤៧គ្រឿង, រថយន្ត​ដឹកអ្នក​ដំណើរ​ធុនតូច ២១៧​គ្រឿង, រថយន្ត​ដឹកអ្នក​ដំណើរ​ធុនធំ ០៣គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនតូច ១០៤គ្រឿង និង​រថយន្ត​ដឹកទំនិញ​ធុនធំ ១០៨គ្រឿង ។ រថយន្ត​ទាំងអស់​ខាងលើ​បានបង់ប្រាក់​ពិន័យ​រួចរាល់ នៅអធិការ​ដ្ឋាន​នគរបាល​ស្រុក ២០គ្រឿង នៅស្នង​ការដ្ឋាន​នគរបាល​ខេត្ត ៤៥៩​គ្រឿង ៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative