គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី៩ ស្លាប់មនុស្ស០៥នាក់ និងរបួស២០នាក់

គ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំង​ប្រទេស​នៅថ្ងៃ​ទី០៩ ខែកញ្ញា ឆ្នាំ២០១៤ បានកើត​ឡើង​ចំនួន​១១លើក ក្នុងនោះ​យប់ ០៧លើក, បណ្តាល​អោយ​មនុស្ស​ស្លាប់​ចំនួន​០៥នាក់ (ប្រុស) និង​របួស​ធ្ងន់ ១៣នាក់ (ស្រី៤នាក់) និង របួស​ស្រាល ០៧នាក់ (ស្រី២នាក់) ។

រូបភាព សហការី

រូបភាព សហការី

យោងតាម​របាយការណ៍​របស់​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ​ បានឲ្យ​ដឹងថា​ក្នុងគ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង ១១លើក បានបង្ក​ឲ្យខូច​ខាតយាន​យន្ត​សរុប ២០​គ្រឿង រួមមាន ម៉ូតូ ១០គ្រឿង , រថយន្ត​ធុនតូច ០២គ្រឿង, រថយន្ត​ធុនធំ ០៧ និង​អ្នកថ្មើរ​ជើង​០១នាក់ ។ មូលហេតុ ដែលបណ្តាល​ឲ្យមាន​គ្រោះថ្នាក់ គឺ ល្បឿន ០៥លើក, មិនគោរព​សិទ្ធ ០១លើក, បត់​គ្រោះថ្នាក់ ០១លើក, មិនប្រកាន់​ស្តាំចំនួន ០២លើក និង​ប្រជែង​គ្រោះថ្នាក់ ០២លើក។ ក្នុងនោះ​អ្នកជិះ​ម៉ូតូ​បណ្តាល​អោយ​គ្រោះថ្នាក់ ដោយមិន​បានពាក់​មួកសុវត្ថិភាព​ចំនួន ១៤នាក់ (យប់ ០៧ នាក់) ។

ចំពោះរថយន្ត​ដែលត្រូវ​ផាកពិន័យ នៅអង្គភាព​ប្រចាំ​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ​២០១៤នេះ សរុប​ចំនួន ៦៦០គ្រឿង ក្នុងនោះ​មាន​រថយន្ត​ទេសចរណ៍​គ្រូសារ ៧០គ្រឿង, រថយន្ត​ដឹក​ដំណើរ​ធុនតូច ៣៥៣​គ្រឿង, រថយន្ត​ដឹកអ្នក​ដំណើរ​ធុនធំ​១២គ្រឿង. រថយន្ត​ដឹកទំនិញ​ធុនតូច​ចំនួន ៦៦គ្រឿង, រថយន្ត​ដឹក​ទំនិញ​ធុនធំ​ ១៥៩​គ្រឿង ។

រថយន្ត​ទាំងអស់​ត្រូវបាន​បង់ប្រាក់​ពិន័យ​រួចនៅ អធិការ​ដ្ឋាននគរបាល​ស្រុក ចំនួន​២៦៥គ្រឿង ស្នងការ​ដ្ឋាននគរបាល​ខេត្ត ៣៦៨​គ្រឿង និង នៅនាយក​ដ្ឋាន​សណ្តាប់​ធ្នាប់ ចំនួន​២៧​គ្រឿង។

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative