គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី៨កញ្ញានេះ ស្លាប់មនុស្ស១០នាក់ និងរបួស២៥នាក់

គ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំង​ប្រទេស​នៅថ្ងៃ​ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០១៤នេះ កើតឡើង​ចំនួន​១៦លើក ក្នុងនោះ​យប់ ១០លើក, បណ្តាល​អោយ​មនុស្ស​ស្លាប់​ចំនួន​១០នាក់ (ស្រីម្នាក់) និង​របួស​ធ្ងន់ ១២នាក់ (ស្រីម្នាក់) និង របួស​ស្រាល ១៣នាក់ (ស្រីម្នាក់) ។

រូបភាព សហការី

រូបភាព សហការី

យោងតាម​របាយ​ការណ៍​របស់​អគ្គស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​បានឲ្យ​ដឹងថា ក្នុងគ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង​១៦​លើក បានបង្ក​ឲ្យខូចខាត​យានយន្ត​សរុប ៣១​គ្រឿង រួមមាន ម៉ូតូ ២១គ្រឿង, រថយន្ត​ធុនតូច ០៧គ្រឿង, រថយន្ត​ធុនធំ ០២ និង​យាន្ត​ផ្សេង០១​គ្រឿង ។

មូលហេតុ ដែល​បណ្តាល​ឲ្យមាន​គ្រោះថ្នាក់ គឺ ល្បឿន ០៩លើក, មិនគោរព​សិទ្ធ ០៣លើក, បត់គ្រោះ​ថ្នាក់ ០១លើក, ស្រវឹង ០១លើក, មិនប្រកាន់​ស្តាំ​ចំនួន ០២​លើក ក្នុងនោះ​អ្នកជិះ​ម៉ូតូបណ្តាល​អោយគ្រោះ​ថ្នាក់​ដោយមិន​បានពាក់​មួក​សុវត្ថិភាព​ចំនួន ២៩នាក់ (យប់ ១៨ នាក់) ។

ចំពោះ​រថយន្ត​ដែលត្រូវ​ផាកពិន័យ​នៅអង្គភាព​ប្រចាំ​ថ្ងៃ​ទី០៨ ខែ​កញ្ញា ឆ្នាំ២០១៤​នេះ សរុប​ចំនួន ៣៧៦​គ្រឿង ក្នុងនោះ មាន​រថយន្ត​ទេសចរណ៍​គ្រូសារ ៣៩​គ្រឿង, រថយន្ត​ដឹកដំណើរ​ធុនតូច ១៦៧​គ្រឿង, រថយន្ត​ដឹក​ទំនិញ​ធុនតូច​ចំនួន​៥៥​គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនធំ​១១៥គ្រឿង ។ រថយន្ត​ទាំងអស់​ត្រូវបានបង់​ប្រាក់ពិន័យ​រួចនៅ អធិការដ្ឋាន​នគរបាល ស្រុកចំនួន​៣៤គ្រឿង ស្នងការដ្ឋាន​នគរបាល​ខេត្ត ២៩៦គ្រឿង និង នៅនាយកដ្ឋាន​សណ្តាប់​ធ្នាប់​ចំនួន​៤៦គ្រឿង៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative