គ្រោះថ្នាក់​ចរាចណ៍ ថ្ងៃទី​០៥​កញ្ញានេះ បណ្តាល​ឲ្យស្លាប់​០២​នាក់ និង​របួស​៨នាក់

គ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំង​ប្រទេស​ នៅថ្ងៃ​ទី៥ ខែ​កញ្ញា ឆ្នាំ​២០១៤ បានកើត​ឡើង​ចំនួន​០៦ លើក (យប់​៤លើក), បណ្តាល​អោយ​មនុស្ស​ស្លាប់​ចំនួន​០២នាក់ ប្រុស និង​រងរបួស​ធ្ងន់​៦នាក់ ស្រាល​២នាក់។

រូបភាព ពីសហការី

រូបភាព ពីសហការី

យោងតាម​របាយការណ៍​របស់​អគ្គស្្នង​ការដ្ឋាន​នគរបាល​ជាតិ បានឲ្យ​ដឹងថា​ក្នុងគ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង៦​លើកនេះ បានបង្ក​ឲ្យខូចខាត​យានយន្ត​សរុប ១២​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ១២​គ្រឿង, រថយន្ត​ធុនតូច ០២​គ្រឿង, រថយន្ត​ធុនធំ ០១​គ្រឿង។ មូលហេតុ​ដែល​ប​ណ្តាល​ឲ្យមាន​គ្រោះថ្នាក់ គឺ ល្បឿន ០៣​លើក, មិន​ប្រកាន់​ស្តាំ ០២លើក, ស្រវឹង ០១លើក, ក្នុងនោះ​ជិះម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន​០៩​នាក់។

រថយន្ត​ដែល​ត្រូវបាន​ផាក​ពិន័យ​នៅអង្គភាព​ប្រចាំ​ថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ​២០១៤​នេះ សរុប​ចំនួន ៤២៧​គ្រឿង ក្នុងនោះ​មាន​រថយន្ត​ទេសចរណ៍​គ្រូសារ ១៣​គ្រឿង, រថយន្ត​ដឹក​ដំណើរ​ធុនតូច ១៦៨​គ្រឿង, រថយន្ត​ដឹក​ទំនិញ​ធុ​នតូច ៨៥​គ្រឿង, រថយន្ត​ដឹក​ទំនិញ​ធុនធំ ចំនួន ១៦១​គ្រឿង ។រថយន្ត​ទាំងអស់ ត្រូវបាន​បង់ប្រាក់​ពិន័យ​រួច​ នៅអធិការ​ដ្ឋាននគរបាល​ស្រុកចំនួន ០៤គ្រឿង ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត ៣៨៣​គ្រឿង និង​នៅ​នាយកដ្ឋាន​សណ្តាប់​ធ្នាប់ ចំនួន​៤០​គ្រឿង ៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative