គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី​០៤​កញ្ញា ស្លាប់​មនុស្ស​​១៣​នាក់ និង​រង​របួស​១៤​នាក់

គ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំង​ប្រទេស កាលពី​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៤​ម្សិលម៉ិញ​នេះ បានកើត​ឡើង​ចំនួន​១៣​លើក (យប់ ០៤លើក), បណ្តាល​អោយ​មនុស្ស​ស្លាប់​ចំនួន​១៣នាក់ (ប្រុស) និង​របួស​ធ្ងន់ ០៩នាក់ (ស្រី ០២នាក់) និង របួស​ស្រាល ០៥នាក់ (ស្រី០២នាក់) ។

រូបភាពពី សហការី

រូបភាពពី សហការី

ចំនួននេះ​បើប្រៀប​ធៀប​ទៅ​នឹងថ្ងៃ​ទី០៣ ខែកញ្ញា ឆ្នាំ២០១៤ ឃើញថា​មានកើន​ឡើង​ ដែល​នៅ​ថ្ងៃ​ទី០៣ កញ្ញា មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​កើត​ឡើង ចំនួន​០៧​លើក (យប់​០២​លើក) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ០២​នាក់ (ប្រុស) និង​រង​របួស​ធ្ងន់ ០៧​នាក់ (ស្រី ០២ នាក់) និង របួស​ស្រាល ០៤​នាក់ (ស្រី ០១ នាក់) ។

យោង​តាម​របាយ​ការណ៍​របស់​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាលជាតិ​បាន​ឲ្យ​ដឹងថា ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទាំង ១៣​លើក បាន​បង្ក​ឲ្យខូច​ខាត​យាន​យន្ត​សរុប ២១​គ្រឿង ក្នុង​នោះ​ម៉ូតូ ១២​គ្រឿង , រថយន្ត​ធុនតូច ០៤​គ្រឿង, រថយន្ត​ធុនធំ ០៣គ្រឿង និង​អ្នក​ថ្មើរ​ជើង​ម្នាក់ ។ មូលហេតុ ដែល​បណ្តាល​ឲ្យមាន​គ្រោះ​ថ្នាក់ គឺ ល្បឿន ០៨លើក, មិន​គោរព​សិទ្ធ ០២​លើក, បត់​គ្រោះ​ថ្នាក់ ០១​លើក, ស្រវឹង ០១លើក, គោ​យន្ត​កិន ០១លើក ក្នុងនោះ​ជិះម៉ូតូ​គ្រោះថ្នាក់​មិនពាក់​មួក ១២នាក់ (យប់​៤នាក់)។

ចំពោះ​រថយន្ត​ដែលត្រូវ​ផាក​ពិន័យ​នៅ​អង្គភាព នៅ​ថ្ងៃទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១៤​នេះ សរុប​ចំនួន ៦៦០​គ្រឿង ក្នុងនោះ​មាន​រថយន្ត​ទេសចរណ៍​គ្រូសារ ១០៣​គ្រឿង, រថយន្ត​ដឹក​ដំណើរ​ធុន​តូច ៣០៨​គ្រឿង, រថយន្ត​ដឹក​ដំណើរ​ធុនធំ ០៦​គ្រឿង, រថយន្ត​ដឹក​ទំនិញ​ធុនតូច​៩៤​គ្រឿង, រថយន្ត​ដឹក​ទំនិញ​ធុនធំ​១៤៩​គ្រឿង ។ រថយន្ត​ទាំងអស់​ត្រូវបាន​បង់ប្រាក់​ពិន័យ​រួចនៅ អធិការដ្ឋាន​នគរបាល ស្រុក ៤៣​គ្រឿង ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត ៦១៧គ្រឿង ។

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative