គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី០៣កញ្ញា ស្លាប់មនុស្ស០២នាក់ និងរងរបួស១១នាក់

គ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំង​ប្រទេស កាលពី​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ២០១៤​ម្សិល​ម៉ិញ​នេះ បានកើត​ឡើង ចំនួន​០៧លើក (យប់​០២​លើក) បណ្តាលឲ្យ​មនុស្ស​ស្លាប់ ០២នាក់ (ប្រុស) និង​រងរបួស​ធ្ងន់ ០៧នាក់ (ស្រី ០២ នាក់) និង របួស​ស្រាល ០៤នាក់ (ស្រី ០១ នាក់) ។

រូបភាពពី សហការី

រូបភាពពី សហការី

យោងតាម​របាយការណ៍​របស់​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ បានឲ្យ​ដឹងថា​ក្នុងគ្រោះ​ថ្នាក់​ចរាចរណ៍ ទាំង​០៧​លើក​នោះក៏ បានបង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៤​គ្រឿង ក្នុងនោះ​ម៉ូតូ ០៧គ្រឿង, រថយន្ត​ធុនតូច ០២គ្រឿង, រថយន្ត​ធុនធំ ០៥គ្រឿង, និង​ថ្មើរជើង ០១នាក់ ។

របាយការណ៍​ខាងលើ​បានឲ្យ​ដឹងបន្ត​ទៀត​ថា មូលហេតុ ដែល​បណ្តាល​ឲ្យមាន​គ្រោះថ្នាក់ គឺ​បណ្តាល​មកពី​ល្បឿន ០២លើក, មិន​គោរព​សិទ្ធ ០១លើក, មិន​ប្រកាន់​ស្ដាំ ០១លើក, ប្រជែង​គ្រោះថ្នាក់ ០៣លើក ក្នុងនោះ​ជិះម៉ូតូ​គ្រោះថ្នាក់​មិនពាក់​មួក ០៧នាក់ (យប់ ០៣នាក់ )។

ចំពោះ​រថយន្ត​ដែល​ទទួលរង​ការផាក​ពិន័យ​នៅ​អង្គភាព កាលពី​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៤​នេះ មាន​ចំនួន ៥២២​គ្រឿង គឺ រថយន្ត​ទេសចរណ៍​គ្រួសារ ៦២​គ្រឿង, រថយន្ត​ដឹក​អ្នក​ដំណើរ​ធុនតូច ២០០​គ្រឿង, រថយន្ត​ដឹក​អ្នក​ដំណើរ​ធុនធំ ១២​គ្រឿង, រថយន្ត​ដឹក​ទំនិញ​ធុនតូច ៧១​គ្រឿង និង​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ ១៧៧​គ្រឿង ។ រថយន្ត​ទាំងអស់​ខាង​លើ​បាន​បង់​ប្រាក់​ពិន័យ​រួចរាល់ នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក ៥៦​គ្រឿង, ស្នងការ​ដ្ឋាន​នគរបាល ខេត្ត ៥១២​គ្រឿង និង​នាយក​ដ្ឋាន​សណ្ដាប់​ធ្នាប់ ៥៤គ្រឿង ។

គួរបញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំង​ប្រទេស កាលពី​ថ្ងៃទី​០២ ខែ​កញ្ញា ឆ្នាំ​២០១៤ បាន កើតឡើង ចំនួន​១១​លើក បណ្តាល​ឲ្យមនុស្ស​ស្លាប់៤នាក់​ រងរបួស​ធ្ងន់​៩នាក់ និង​របួស​ស្រាល់​៣នាក់។

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative