គ្រោះថ្នាក់​ចរារចណ៍ ថ្ងៃទី​០២​កញ្ញា ស្លាប់​មនុស្ស​០៤នាក់ និង​រង​របួស​១២​នាក់

គ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំង​ប្រទេស​កាលពី​ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៤​ម្សិលម៉ិញនេះ​ បានកើត​ឡើង​ចំនួន ១១​លើក (យប់ ០៥លើក) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ០៤នាក់ (ប្រុស) និង​របួស​ធ្ងន់ ០៩នាក់ (ស្រី ០៤​នាក់) និង របួស​ស្រាល ០៣នាក់ (ប្រុស ) ។

រូបភាពពី គេហទំព័រ សុខភាពកម្ពុជា

រូបភាពពី គេហទំព័រ សុខភាពកម្ពុជា

យោងតាម​របាយការណ៍​របស់​អគ្គ​ស្នង​ការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា​ក្នុង​ចំណោម​គ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង ១១​លើក​នោះក៏ បានបង្ក​ឲ្យខូចខាត​យានយន្ត​សរុប ២២​គ្រឿង ក្នុងនោះ​ម៉ូតូ ១៣គ្រឿង , រថយន្ត​ធុនតូច ០៧គ្រឿង, រថយន្ត​ធុនធំ ០២គ្រឿង ។ ប្រភពខាងលើ​ឲ្យដឹងបន្ត​ទៀតថា​មូលហេតុ ដែលបណ្តាល​ឲ្យមាន​គ្រោះថ្នាក់ គឺ ល្បឿន ០៤លើក, មិនគោរព​សិទ្ធ ០៤លើក, មិនប្រកាន់​ស្ដាំ ០១លើក, ស្រវឹង ០១លើក, កត្តា​ផ្លូវ ០១លើក ក្នុងនោះ​ជិះម៉ូតូ​គ្រោះថ្នាក់​មិនពាក់​មួក ១៦នាក់ (យប់ ០៧ នាក់) ។

កាលពី​ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៤​ម្សិល​ម៉ិញ​នេះដែរ រថយន្ត​សរុប​ចំនួន ១៣៤​គ្រឿង ត្រូវផាក ពិន័យ​នៅ​អង្គភាព ក្នុងនោះ​មាន រថយន្ត​ទេសចរណ៍​គ្រូសារ ៦០​គ្រឿង, រថយន្ត​ដឹកដំណើរ​ធុនតូច ៣៤គ្រឿង, រថយន្ត​ដឹកដំណើរ​ធុនធំ ០៤គ្រឿង, រថយន្ត​ដឹក​ទំនិញ​ធុនតូច ១១គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនធំ ២៥​គ្រឿង ។ រថយន្ត​ទាំងអស់​ត្រូវបាន​បង់ប្រាក់​ពិន័យរួច​ នៅអធិការ​ដ្ឋាន​នគរបាល ស្រុក ១១១​គ្រឿង ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត ២៣គ្រឿង ។

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative