គ្រោះថ្នាក់​ចរាចរណ៍ ទី០១​កញ្ញា ស្លាប់ ០៤នាក់ និង​រង​របួស​១៦នាក់

យោងតាមរបាយការណ៍ របស់​អគ្គស្នងការ​នគរបាលជាតិ​នៃក្រសួង​មហាផ្ទៃ បានឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំង​ប្រទេស កាលពី​ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤​ម្សិលម៉ិញនេះ បានកើត​ឡើងចំនួន ០៨លើក (យប់០៥លើក) បណ្តាលឲ្យ​មានមនុស្ស​ស្លាប់ ០៤នាក់ (ស្រី ០១ នាក់) និងមាន​មនុស្ស របួស​ធ្ងន់ ០៩នាក់ (ស្រី ០១ នាក់), របួស​ស្រាល ០៧នាក់ (ស្រី ០១ នាក់) ។

រូបភាពពី គេហទំព័រ សុខភាពកម្ពុជា

រូបភាពពី គេហទំព័រ សុខភាពកម្ពុជា

របាយការណ៍​ខាងលើ​បានឲ្យ​ដឹងទៀត​ថាក្នុងគ្រោះថ្នាក់​ចរាចរណ៍​ទាំង ០៨លើក បានបង្ក​ឲ្យខូចខាត​យានយន្ត​សរុប ១២គ្រឿង ក្នុងនោះម៉ូតូ ១០គ្រឿង, រថយន្ត​ធុនតូច ០១គ្រឿង, យានផ្សេងៗ ០១គ្រឿង និង​ថ្មើរជើង ០១នាក់ ។ មូលហេតុ ដែលបណ្តាល​ឲ្យមាន​គ្រោះថ្នាក់ គឺបណ្តាល​មកពី​ល្បឿន ០៥លើក, មិនគោរព​សិទ្ធ ០២លើក, កត្តា​យាន​យន្ត ០១លើក ក្នុងនោះ​ជិះម៉ូតូគ្រោះថ្នាក់​មិនពាក់មួក ១០នាក់ (យប់ ០៦នាក់ )។

ក្រៅពីគ្រោះ​ថ្នាក់​ចរាចរណ៍ របាយការណ៍​ក៏បានលើក​ឡើងពី​ចំនួនរថយន្ត​ដែលទទួល​រង ការផាក​ពិន័យ​នៅ​អង្គភាព កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤​នេះ ដោយ​មាន​រថយន្ត​ចំនួន ៣២១គ្រឿង​ត្រូវបាន​ផាកពិន័យ​ក្នុងនោះមាន រថយន្ត​ទេសចរណ៍​គ្រួសារ ១៣គ្រឿង, រថយន្ត​ដឹកអ្នក​ដំណើរ​ធុនតូច ១៣២​គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនតូច ៨៥គ្រឿង និង​រថយន្ត​ដឹកទំនិញ​ធុនធំ​៩១គ្រឿង។ រថយន្តទាំងអស់​ខាងលើ​បានបង់​ប្រាក់ពិន័យ​រួចរាល់ នៅអធិការ​ដ្ឋាននគរបាល​ស្រុក ០៨គ្រឿង, ស្នងការ​ដ្ឋាន​នគរបាល ខេត្ត ២៦៣គ្រឿង និង​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ ៥០គ្រឿង ។

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៤

 

 

Google Analytics Alternative