គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃ​៣១​សីហា សំលាប់​មនុស្ស​៧នាក់ និង​របួស​ធ្ងន់​ស្រាល​១១នាក់​

គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៤ នៅទូទាំង​ប្រទេស បានកើតឡើង ចំនួន ១០លើក (យប់ ០៧លើក), មាន​មនុស្ស​ស្លាប់ ០៧នាក់ (ប្រុស) រង​របួស​ធ្ងន់ ០៨​នាក់ (ស្រី ម្នាក់) និង​​រង​របួស​ស្រាល ០៣នាក់ (ស្រី ម្នាក់) ។

រូបភាពពី គេហទំព័រ សុខភាពកម្ពុជា

រូបភាពពី គេហទំព័រ សុខភាពកម្ពុជា

យោង​តាម​របាយ​ការណ៍របស់​អគ្គស្នង​ការនគរបាល​ជាតិ បានឲ្យ​ដឹងថាក្នុងចំណោម​គ្រោះថ្នាក់​ចរាចរណ៍​ទាំ​ង ១០លើក បានបង្ក​ឲ្យខូចខាត​យានយន្ត​សរុប ១៧គ្រឿង ក្នុងនោះម៉ូតូ ០៨គ្រឿង, រថយន្ត​ធុនតូច ០៣គ្រឿង, រថយន្ត​ធុនធំ ០៤គ្រឿង, យានផ្សេងៗ ០២គ្រឿង និង​អ្នកថ្មើរ​ជើង ០២នាក់ ។

របាយការណ៍​ខាងលើ ឲ្យដឹង​ទៀតថា មូលហេតុ​ដែលបណ្តាល​ឲ្យមាន​គ្រោះថ្នាក់ គឺ​បណ្តាល​មកពី កត្តាល្បឿន ០៥លើក, មិនគោរព​សញ្ញា ០១លើក, មិនគោរព​សិទ្ធ ០២លើក, មិនប្រកាន់​ស្តាំ ០១លើក និង​ប្រជែង​គ្រោះថ្នាក់ ០១លើក ក្នុងនោះ​ជិះម៉ូតូ​គ្រោះថ្នាក់​មិនពាក់​មួក​សុវត្ថិភាព ០៨នាក់ (យប់) ។

ចំពោះរថយន្ត ដែលទទួលរង​ការផាក​ពិន័យ នៅ​អង្គភាព នាថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៤នេះ មានចំនួន ៦៣គ្រឿង គឺរថយន្ត​ទេសចរណ៍​គ្រួសារ ០៩គ្រឿង, រថយន្ត​ដឹកអ្នក​ដំណើរ​ធុនតូច ២៩គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនតូច ០៨គ្រឿង និងរថយន្ត​ដឹកទំនិញ​ធុនធំ ១៧គ្រឿង ។ រថយន្ត​ទាំងអស់​ខាងលើ បានបង់ប្រាក់​ពិន័យ​រួចរាល់ នៅស្នង​ការដ្ឋាន​នគរបាល​ខេត្ត ៤៨គ្រឿង និង​នៅអធិការ​ដ្ឋាននគរបាល​ស្រុក ១៥គ្រឿង ។

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative