ជនដៃដល់ ដែលធ្វើទារុណកម្ម ក្មេងលួចបេះដូង ត្រូវចាប់ខ្លួន

កាលពីថ្ងៃទី ២៨ ខែសីហា នៅលើទំព័រ ហ្វេសប៊ុក របស់គណនេយ្យ ឈ្មោះ «ហេង វណ្ណី» បានបង្ហោះរូបភាព​៤សន្លឹក ដោយដាក់​ចំណងជើងថា «ចាប់បានចោរ​លួចបេះដូង​យាយផល្លា នៅចំកាជើង» ។ ក្នុងរូបថតទាំងនោះ​ បង្ហាញពី​សកម្មភាព​ធ្វើទារុណកម្ម​ច្រមុជទឹក ។

រូបភាពពី Facebook

រូបភាពពី Facebook

ក្រោយពី​បានបង្ហោះ​ក្នុងបណ្តាញ​ទំនាក់ទំនង​សង្គម Facebook និងត្រូវបាន​គេផ្សព្វផ្សាយ​បន្តគ្នា សមត្ថកិច្ច​តាមចាប់ជនដៃដល់​ដែលបានប្រើ​អំពើឃោរឃៅ ដូចក្នុង​របបខ្មែរ​ក្រហមនេះ ។ នៅក្នុងការថតរូបបង្ហោះ ត្រូវបានក្រុមអ្នកលេងហ្វេសប៊ុក ធ្វើការចែករំលែក តៗគ្នា និង មានការខឹងសម្បារ​យ៉ាងខ្លាំង រេឿងគ្រាន់តែ​ផ្លែដូងសោះ ចាំបាច់ប្រកាន់​ទោសពៃគ្នា រហូតដល់ ចាប់ក្បាលគ្នា​ជ្រមុជទឹកពាង និងអូសក្បាល​ជាងចោរ​ប្លន់ទៅទៀត។

រូបភាពពី Facebook

រូបភាពពី Facebook

ជនដៃដល់ពីរនាក់ ដែលធ្វើទារុណកម្ម ដ៏ឃោរឃៅចាប់ចងដៃ និងចាប់ក្បាល​ជ្រមុជទឹកពាង ទៅលើក្មេង​ប្រុសម្នាក់ ដោយគ្រាន់​តែក្មេងនោះ​លួចបេះដូង បានត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បានហើយ​នៅយប់ ថ្ងៃទី២៨ សីហា ២០១៤ នៅក្នុងភូមិ​ឃុំកំពង់​ពពិល ស្រុកពារំាង ខេត្តព្រៃវែង។ ជនដៃដល់​ទំាងពីរនាក់នោះ ម្នាក់ឈ្មោះ ហេង ដាណា អាយុ៣៥ឆ្នាំ និង ម្នាក់ទៀតឈ្មោះ ហេង វណ្ណី អាយុ ២៨ឆ្នាំ ទំាងពីរនាក់រស់ នៅក្នុងភូមិ-ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​ក្មេង​ប្រុសរងគ្រោះ ឈ្មោះ ម៉ុន វាសនា ហៅទិត្យ អាយុ១៤ឆ្នាំ ។

សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ សុខភាពកម្ពុជា

ចេញផ្សាយ ៖ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤

Google Analytics Alternative