គ្រោះថ្នាក់ចរសចរណ៍ ថ្ងៃទី២៦សីហា សំលាប់មនុស្ស៥នាក់ និងរងរបួស១២នាក់

គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ កើតឡើង​ចំនួន ១១លើក (យប់ ០៦លើក) បណ្តាលឲ្យ​មនុស្ស​ស្លាប់ ០៥នាក់ (ស្រី ០៤នាក់) រងរបួស​ធ្ងន់ ០៧នាក់ (ស្រី ម្នាក់) និង​រងរបួស​ស្រាល ០៥នាក់ (ស្រី ០២នាក់) ។

រូបភាពពី សហការី

រូបភាពពី សហការី

យោងតាមរបាយការណ៍​​របស់​​អគ្គ​ស្នង​ការ​​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​​គ្រោះ​​ថ្នាក់​ចរា​ចរណ៍​​ទាំង ១១​លើក​នោះ បាន​បង្ក​ឲ្យ​​ខូច​ខាត​​យាន​យន្ត​​​សរុប ១៧​គ្រឿង ក្នុង​នោះ​ម៉ូតូ ០៩​គ្រឿង, រថយន្តធុនតូច ០៧គ្រឿង, រថយន្តធុនធំ ០១គ្រឿង និងអ្នក​ថ្មើរជើង ០២នាក់ ។

របាយការណ៍ខាងលើ ឲ្យដឹងបន្ត​ទៀតថា មូលហេតុ​ដែលបណ្តាលឲ្យ​មានគ្រោះថ្នាក់ គឺបណ្តាលមកពី កត្តាល្បឿង ០៥លើក, មិនគោរពសិទ្ធ ០២លើក, ប្រជែង​គ្រោះថ្នាក់ ០១លើក, ស្រវឹង ០២លើក និងកត្តាយានយន្ត ០១លើក ក្នុងនោះ​ជិះម៉ូតូ​គ្រោះថ្នាក់​មិនពាក់មួក​សុវត្ថិភាព ១៣នាក់ (យប់ ០៦នាក់) ។

ចំពោះរថយន្ត ដែលទទួលរង​ការផាកពិន័យ នៅអង្គភាព កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤នេះ មានចំនួន ៥៨៥គ្រឿង ក្នុងនោះមាន​រថយន្ត​ទេសចរណ៍​គ្រួសារ ៥០គ្រឿង, រថយន្តដឹក​អ្នកដំណើរ​ធុនតូច ២៤៩គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនតូច ៨៧គ្រឿង, រថយន្ត​ដឹកអ្នកដំណើរ​ធុនធំ ២៦គ្រឿង និង​រថយន្ត​ដឹកទំនិញ​ធុនធំ ១៧៣គ្រឿង ។ រថយន្តទាំងអស់​ខាងលើ បានបង់ប្រាក់​ពិន័យ​រួចរាល់ នៅស្នងការ​ដ្ឋាននគរបាល​ខេត្ត ៥២៥គ្រឿង និង​នៅអធិការ​ដ្ឋាននគរបាល​ស្រុក ៦០គ្រឿង ។

សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤

Google Analytics Alternative