បន្លែ ៣០០តោន យ៉ាងតិចនាំចូលពីបរទេស ក្នុងមួយថ្ងៃ

ដោយសារលេចឭ នូវចំណីអាហារ​មានជាត់គីមី យ៊ីហ៊ឺវៀតណាម​ច្រកថង់​ធ្វើពីជ័រ ម៊ីកញ្ចប់ និងតាំងហ៊ុន​ធ្លើពីជ័រ មេទឹកស៊ុប​នាំចូលពី​វៀតណាម និងម្ហូមអាហារ​ដ៏ទៃទៀត​ដាក់សារធាតុ​គីមីជាដើម គឺមានបន្លែ​នាំចូលរាប់​រយតោន ក្នុងមួយថ្ងៃៗ ក៏មិនអន់ដែរ។ តើស្រុកខ្មែរ ក្លាយជាធុង​សម្រាមហើយ​មែនទេ?

រូបភាពពី សហការី

រូបភាពពី សហការី

ប្រជាពលរដ្ឋខ្មែរ បានឲ្យដឹងថា ទំនិញដែលលក់​នៅផ្សារសព្វថ្ងៃនេះ ច្រើនតែនាំ​ចូលមកពីថៃ និងវៀតណាម និងភាគច្រើន​ប្រើប្រាស់ជាតិគីមី ដែលធ្វើឲ្យប៉ះពាល់​ដល់សុខភាព។ កន្លងមក​​ អាជ្ញាធរខ្មែរ ធ្លាប់ចាប់បាន​សាច់មាន់នាំចូល​គេចពន្ធ ដូចជា​ស្លាបមាន់ ជង្គង់មាន់ ឬមាន់ក្លាសេ នាំចូលពី​ក្រៅប្រទេស ដែលមានដាក់​សារធាតុគីមី​ការពារកុំឲ្យស្អុយ ហើយសារធាតុ​គីមីទាំងនោះ ធ្វើឲ្យប៉ះពាល់​ដល់សុខភាព​ប្រជាពលរដ្ឋ។

ថ្មីៗនេះទៀត នៅតាម Facebook ក៏មានចែក​ចាយតៗគ្នា​ពីរូបភាព ដែលអាជ្ញាធរ​វៀតណាម​ចាប់បាន យឺហឺក្រៀម ធ្វើពីជ័រស្វិត ក្លែងបន្លំជាសាច់ យីហ៊ឺក្រៀម​ទៀតផង។ ហើយក៏មាន​ទូរទស្សន៍​ក្នុងស្រុក ផ្សាយថា កម្ពុជាបាននាំ​ចូលទឹកស៊ុប​ដាក់ប៊ីដុង​ប្រភេទទឹកថ្លា ដែលនាំចូល​មកពីវៀតណាម សម្រាប់ដាក់ក្នុង​ទឹកស៊ុបធ្វើឲ្យសាច់ឆាប់ផុយ និងមានរសជាតិឆ្ងាញ់។

ផ្សារដើមគ​នៅកណ្តាល​រាជធានីភ្នំពេញ គឺជាកន្លែងផ្គត់ផ្គង់​បន្លែសំខាន់ជាងគេ​នៅកម្ពុជា។ ក្រុមអាជីវករ​ឲ្យដឹងថា គ្រាន់តែនៅ​ផ្សារដើមគនេះ ការនាំចូល​បន្លែជាមធ្យម ៥០តោន​ក្នុងមួយថ្ងៃ ហើយអ្នកជំនាញ​គណនាឃើញថា បរិមាណបន្លែ​នាំចូលសរុប​មានយ៉ាងហោចណាស់ ៣០០តោន ក្នុងមួយថ្ងៃៗ។ អ្នកស្រី ឡុង សុខា ដែលចូលចិត្តទិញ​បន្លែនៅ​ផ្សារដើមគរ បានប្រាប់ថា គាត់ចូល​ចិត្តទៅ ទិញបន្លែ ត្រី សាច់ នៅទីនោះ បើទោះជា​ដឹងថា ជាប្រភេទនាំចូល​ពីបរទេស និងមានដាក់​ជាតិគីមី ធ្វើឲ្យប៉ះពាល់​សុខភាព ក៏ដោយ។

ទិន្នន័យពាណិជ្ជកម្ម​របស់ស្ថានទូតថៃ​ប្រចាំកម្ពុជា​បង្ហាញថា កម្ពុជានាំចូល​ផ្លែឈើពី​ប្រទេសថៃ មានទឹកប្រាក់​ប្រមាណ ៨០លានដុល្លារ កាលពីឆ្នាំមុន ហើយនឹងកើន​ឡើង២៥ ភាគរយ ជាប្រចាំឆ្នាំ។ នៅកម្ពុជា ទីផ្សារផ្លែឈើ​ត្រូវបានផ្គត់ផ្គង់​ភាគច្រើន ពីប្រទេសថៃដែល ទឹកប្រាក់រង្វង់ ១០០លានដុល្លារ ក្នុងមួយឆ្នាំ ខណៈទីផ្សារបន្លែ នៅកម្ពុជា ត្រូវបានផ្គត់ផ្គង់ ដោយប្រទេសវៀតណាម។

រហូតមកទល់ពេលនេះ មិនទាន់មានប្រតិកម្ម​ពីអាជ្ញាធរពាក់ពន្ធ័ និងពីរាជរដ្ឋាភិបាល នៅឡើយទេ។ គេហទំព័រ សុខភាពយើង នឹងតាមដាន​រឿងរ៉ាវទាំងនេះ យកមកផ្សព្វផ្សាយជូន នៅពេលឆាប់​ៗ​ខាងមុខនេះ៕

សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ សុខភាពកម្ពុជា

ចេញផ្សាយ ៖ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤

 

Google Analytics Alternative