អ្វីដែលអ្នករួមរ័កលើកដំបូង ត្រូវយល់ដឹង

១. មើលសញ្ញា​បង្ហាញប្រាប់​របស់នាង៖

រូបភាពគេហទំព័រ Looking Today

រូបភាពគេហទំព័រ Looking Today

ប្រសិនបើ​នាងមើលទៅ​ទំនងជា​ឈឺចាប់ ចូរអ្នក​បង្អន់ល្បឿន ហើយដក​ថយបន្តិច។ ការសំឡឹង​មើលសញ្ញា បញ្ជាក់ការ​ឈឺចាប់​របស់នាង គឺជាវិធី​ដ៏ងាយស្រួល​បំផុត ក្នុងការស្វែង​យល់ថា តើនាងទទួល​បានភាព​ស្រណុក សុខស្រួល​​ពីការ​រួមភេទ ឬគ្រាន់​តែទ្រាំ ដើម្បី​បង្គាប់​​ចិត្ដអ្នក។

២. សម្រេចកាម​ដោយប្រើដៃ ៖
ចូរសម្រេច​កាមដោយ​ប្រើដៃ ក្នុងរយៈពេល​ប៉ុន្មានម៉ោង មុនពេលជួប​គូណាត់​របស់អ្នក ឬមុនពេល​អ្នកទៅ​ជិតដិត ស្និទ្ធស្នាល​ជាមួយ គូស្នេហ៍នារី​របស់អ្នក ដើម្បី​រួមភេទ។ ការទប់អារម្មណ៍​កុំឱ្យរំភើប ចំពោះតម្រេក​ផ្លូវភេទ អាចជួយការពារ អ្នកពីការបាញ់​ចេញទឹកកាម ចូលទៅក្នុង​ទ្វារមាស របស់នាង​ឆាប់រហ័ស នៅពេល​អ្នកស៊កលិង្គ​ក្នុងទ្វារមាស​របស់នាង។ ប៉ុន្ដែអ្នក​ត្រូវឱ្យប្រាកដថា អ្នកបានប្រើ​ស្រោមអនាម័យ ក្នុងអំឡុង​ពេលរួមភេទ ពីព្រោះចំនួនតិចតួច​នៃមេជីវិត​របស់អ្នក អាចធ្វើឱ្យ​គូស្នេហ៍របស់​អ្នកមានផ្ទៃពោះ។

៣. ចូរកុំ​វាយលុកតក់​ក្រហល់ពេក
ការស៊ក​បញ្ចូលលិង្គ​ទៅក្នុងទ្វារមាស ដោយតក់​ក្រហល់ពេក អាចមានបញ្ហា​កើតឡើង ។ អារម្មណ៍​ស្រើបស្រាល និងភាពត្រេក​ត្រអាលលើស​លប់ពេក អាចរុញច្រាន​អ្នកឱ្យផ្ទុះបាញ់ ចេញទឹកកាម​យ៉ាងឆាប់រហ័ស ឬអ្នកអាចអស់​កម្លាំងខ្លាំង ដោយសារអារម្មណ៍​ស្រើបស្រាល និងភាពត្រេកត្រ អាល​លើសលប់​ពេកនោះ។ ចូរប្រលោម​នៅក្នុងការ​បបោសអង្អែល មុនពេលរួមភេទ​យ៉ាងតិចឱ្យបាន ១៥នាទី ឬយូរជាង ១៥នាទី មុនពេលអ្នក​ស៊កបញ្ចូល​លិង្គ ទៅក្នុងទ្វារមាស​របស់នាង ។ ធ្វើដូចនេះចិត្ដ​របស់អ្នក និងអាអូនតូច​របស់អ្នកអាច ទទួលភាពកក់ក្ដៅ​យ៉ាងសន្សឹមៗ ឆ្ពោះទៅកាន់​ឈុតឆាក​រួមភេទ។

៤. ចូរផ្អាកការ​វាយលុក ប្រសិនបើអ្នកជិតបាញ់ចេញទឹកកាម ៖
ក្នុងអំឡុង​ពេលរួមភេទគ្រាដំបូង អ្នកងាយនឹងបាត់​ការគ្រប់គ្រង​អារម្មណ៍​ខ្លាំងណាស់។ នៅពេលបញ្ហានោះ​កើតឡើង ចូរបញ្ឈប់​ចលនាចង្កេះ​របស់អ្នក ហើយដក​ដង្ហើមវែងៗ ដកចិត្ដរបស់អ្នក ដោយការ​ថើបនាង ខណៈពេល​អាអូនតូចរបស់ អ្នកកំពុងពួនសម្ងំ​ក្នុងទ្វារមាស​របស់នាង។

៥. រអិលលិង្គចេញពីទ្វារមាស ៖
អ្នកតែម្នាក់ ឬទាំងពីរនាក់ អាចមានចលនាត្រគាក​យ៉ាងសន្ធឹក ហើយចលនានោះ អាចបណ្ដាលឱ្យ​អាអូនតូចរបស់ អ្នករអិលចេញ​ពីទ្វារមាស​ជាញឹកញាប់។ ចូរធ្វើចលនា​វាយលុករបស់ អ្នកសន្សឹមៗ​ ហើយព្យាយាម ធ្វើចលនារាងកាយ​របស់អ្នក នៅក្នុងចង្វាក់ មួយៗ ទាំងអស់គ្នា៕

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com

ចេញផ្សាយ ៖ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤

Google Analytics Alternative