អេបូឡា សម្លាប់មនុស្ស ១២២៩ នាក់ហើយ

ជំងឺ​អេបូឡា ដែល​ត្រូវ​ពិពណ៌នា​ថា ជា​ជំងឺ​អាក្រក់​បំផុត ចាប់​តាំង​ពី​ជំងឺ​នេះ ត្រូវ​បាន​រក​ឃើញ​កាល​ពី៤ ទសវត្សរ៍​កន្លងទៅ បានសម្លាប់​មនុស្ស​អស់ ១២២៩នាក់ ចាប់តាំងពី​ដើមឆ្នាំ​២០១៤​នេះ។

រូបភាពពី Internet

រូបភាពពី Internet

អង្គការ​សុខភាព ពិភព​លោក (WHO) បានធ្វើ​សេចក្តី​ប្រកាស កាលពី​ម្សិលមិុញ ថ្ងៃទី ១៩ សីហា ថា ការឆ្លង​រាតត្បាត ជំងឺ​អេបូឡា ដែល​ប៉ះ​ពាល់ ប្រទេស​៤ នៅទ្វីប​អាហ្វ្រិក ខាង​លិចនោះ បាន​បណ្តាល អោយ​មនុស្ស ១២២៩ នាក់​ស្លាប់​ហើយ ក្នុង​ចំណោម​មនុស្ស ២២៤០ នាក់​ដែល​ឆ្លង។

លោក បាន គីមូន ប្រមុខ អង្គការ​សហ​ប្រជាជាតិ បាន​ប្រកាស ផែនការជាច្រើន ដើម្បីបង្កើន​ការឆ្លើយតប របស់ពិភពលោក ចំពោះការ​រាតត្បាតនេះ ខណៈកំពុងជំរុញឲ្យ​រដ្ឋាភិបាល​ទាំងឡាយ​ «ចៀសវាងភាព​ស្លន់ស្លោ និងការ ភ័យខ្លាច» ជុំវិញជំងឺ ដែលពិបាកការពារនេះ។

ជាក់ស្តែង អង្គការសុខភាព​ពិភពលោក បានសហការណ៍ ជាមួយ អង្គការ​កម្មវិធី​​ស្បៀង​អាហារ ពិភពលោក ដោយចែកចាយ​អាហារ​​ដល់បណ្តា​​អ្នកជំងឺ​សម្រាក​​នៅតាមមន្ទីរពេទ្យ និងដល់ ប្រជាជន ដែលមិនអាច​បម្លាស់ទីបាន នៅតាមតំបន់​រាតត្បាត៕

សូមតាមដានព័ត៌មានលំអិតអំពី Ebola នៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ សុខភាពកម្ពុជា

ចេញផ្សាយ ៖ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤

Google Analytics Alternative