ទឹកទន្លេមេគង្គហូរ ដូចរលកយក្សស៊ូណាមិ កួចផ្ទះលិចបាត់១ខ្នង

ពេលបាក់ទំនប់១៥០ម៉ែត្រ ព្រឹកមុិញ ទឹកទន្លេមេគង្គ ហូរកួចត្របាញ់ មើលទៅប្រៀបដូចជា រលកយក្សស៊ូណាមិ ប៉ះពាល់ដល់លំនៅឋាន របស់ប្រជាពលរដ្ឋ ចំនួន១០ខ្នង ក្នុងចំណោម៣៩គ្រួសារ កួចផ្ទះលិចបាត់១ខ្នង តែសំណាងល្អ មិនមានអ្នកណាម្នាក់ រងគ្រោះថ្នាក់ ដល់អាយុវជីវិតនោះទេ។

Pagoda Kompong Chamលំនៅឋាន របស់ប្រជាពលរដ្ឋ ចំនួន១០ខ្នង ក្នុងចំណោម៣៩គ្រួសារ ត្រូវបានសមត្ថកិច្ច ព្រះសង្ឃ អាជ្ញាធរ រួមទាំងប្រជាជន ចុះជួយអន្តរាគមន៏ រុះរើទៅកាន់ ទីទួលសុវត្ថិភាព ដោយសារតែបាក់ទំនប់ កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី៩ សីហា ២០១៤ ធ្វើឲ្យទឹកទន្លេមេគង្គ ហូរកួចត្របាញ់ មើលទៅប្រៀបដូចជា រលកយក្សស៊ូណាមិ តែសំណាងល្អ មិនមានអ្នកណាម្នាក់ រងគ្រោះថ្នាក់ ដល់អាយុវជីវិតនោះទេ ។

តាមរយះគេហទំព័រកោះសន្តិភាព លោកមឿន ផា អភិបាលស្រុកកងមាស មានប្រសាសន៍ឲ្យដឹងថា ក្នុងពេលដែលបាក់ទំនប់ ជាប់តាមដងទន្លេមេគង្គ ប្រវែង១៥០ម៉ែត្រ បានធ្វើឲ្យទឹកហូរ មកចូលភូមិបឹងសាងកើត ឃុំសូគង ស្រុកកងមាសទាំងគំហុក មើលទៅប្រៀបបាននឹងរលកស៊ូណាមិ ។ ក្រោយពីទទួលបាននូវពត៌មាននេះ រូបលោក និងសមត្ថកិច្ចពាក់ព័ន្ធបានប្រញាប់ ចេញទៅជួយ សង្គ្រោះប្រជាពលរដ្ឋ គឺជួយជញ្ជូន របស់ទ្រព្យ រួមទាំងអ្នកភូមិតាមទូកកាណូត ទៅដាក់ទីទួលសុវត្ថិភាព ។

គ្រោះធម្មជាតិនេះ បណ្តាលឲ្យលំនៅឋានរបស់ ប្រជាពលរដ្ឋចំនួន១ខ្នង បានស្រុតធ្លាក់ចូល ទៅក្នុងទន្លេមេគង្គ តែសមាជិកនៅលើផ្ទះ បាននាំគ្នារត់គេចទាន់ពេលវេលា ។ ដោយឡែកផ្ទះ១ខ្នងទៀត ត្រូវបានបង្គោលបេតុងអគ្គិសនី បាក់រលំសង្កត់ លើ តែមិនមានអ្នករងគ្រោះ ដោយចរន្តអគ្គិសនីឆក់នោះទេ ។

ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី៩ និង១០ សីហា កម្លាំងសមត្ថកិច្ចក៏ដូចជាអាជ្ញាធរ បានជួយរុះរើផ្ទះបានចំនួន១០ ខ្នង និងបន្តរើបន្ថែមទៀត ។ សូមបញ្ជាក់ថា លោកលន់ លឹមថៃ អភិបាលខេត្ត និងលោកអភិបាលរងខេត្ត បានចុះទៅពិនិត្យមើល ដោយផ្ទាល់ត្រង់ទំនប់បាក់ នោះ នារសៀលថ្ងៃទី៩ សីហា ដោយបានជួយឧបត្ថម្ភ ដល់សាលាស្រុកកងមាស ១លានរៀល សាលាឃុំសូគង ២០ម៉ឺនរៀល ឧបត្ថម្ភនគរបាលចំនួន៦០ម៉ឺនរៀល ឧបត្ថម្ភ អ្នកពិការភ្នែកម្នាក់ ១០ម៉ឺនរៀល ទិញមី នំអន្សម និងទឹកក្រូច ដល់អ្នកជួយរុះរើផ្ទះប្រជាពលរដ្ឋ សំរាប់បរិភោគថែមទៀត ហើយនៅព្រឹកថ្ងៃទី១១ សីហា លោកអភិបាលខេត្ត នឹងបន្តចុះចែកអំណោយ ដល់អ្នករងគ្រោះទឹកជំនន់ពី ទន្លេមេគង្គនៅស្រុកកងមាស ដើម្បីជួយសំរាល ដល់ទុក្ខលំបាក ៕

សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

ដោយ ៖ សុខភាពកម្ពុជា

ចេញផ្សាយ ៖ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៤

Google Analytics Alternative