ជិត១០០០នាក់ហើយ ស្លាប់ដោយសារ ជម្ងឺអេបូឡា

តួលេខស្លាប់ចុងក្រោយ ដោយសារជម្ងឺ អេបូឡា បានកើនជិតដល់ ១០០០ នាក់ហើយ កាលពីថ្ងៃពុធ ខណៈការបារម្ភ បានកើនឡើង ដែលថា ជម្ងឺនេះ កំពុងរាតត្បាត នៅទ្វីបអាហ្រ្វិក និងទូទាំង ពិភពលោក។

រូបភាពពី Internet

រូបភាពពី Internet

អង្គការសុខភាព ពិភពលោក បាននិយាយថា តួលេខផ្លូវការ ចុងក្រោយ បំផុត ទូទាំង អាហ្វ្រិក នៅភាគខាងលិច ការស្លាប់ បានឈាន ដល់ ៩៣២ នាក់ ចាប់តាំង ពីដើម ឆ្នាំនេះមក ជាមួយនឹង ១៧១១ ករណីដែល គេបញ្ជាក់ ដែលភាគច្រើន នៅក្នុងប្រទេស ហ្គីណេ លីបេរីយ៉ា និងសៀរ៉ាឡេអូន។

តួលេខស្លាប់ ដោយសារជម្ងឺ អេបូឡា បានកើនជិតដល់ ១០០០ នាក់ហើយ កាលពីថ្ងៃពុធ ខណៈការបារម្ភ បានកើនឡើង ដែលថា ជម្ងឺនេះ បច្ចុប្បន្ន កំពុងរាតត្បាតនៅ នីហ្សេរីយ៉ា ដែលជាប្រទេស ដែលមានប្រជាជន ច្រើនបំផុត នៅទ្វីបអាហ្រ្វិក បន្ទាប់ពីការស្លាប់ទីពីរ ក្នុងចំណោម ៧ករណី ដែលគេបញ្ជាក់នៅក្រុង ឡាហ្កូស។

ការរីករាលដាលនៃជម្ងឺនេះបានកើតឡើង ខណៈ អង្គការសុខភាពពិភពលោក (WHO) បានជួបគ្នាក្នុងកិច្ចប្រជុំគ្រាអាសន្នមួយនៅក្រុង ហ្សឺណែវ ដើម្បីសម្រេចចិត្តថា តើប្រកាសជម្ងឺនេះជាវិបត្តិអន្តរជាតិឬយ៉ាងណានោះ។

សូមតាមដានព័ត៌មានលំអិតអំពី Ebola នៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ សុខភាពកម្ពុជា

ចេញផ្សាយ ៖ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤

Google Analytics Alternative