ទឹកផ្លែឈើកំប៉ុងម៉ាក Malee មានដុះផ្សិត

ទឹកផ្លែឈើកំប៉ុងម៉ាក Malee ត្រូវរងការរាយការណ៍ថាមានដុះផ្សិតពេញកំប៉ុង ដាក់លក់នៅលើទីផ្សារប្រទេសថៃ។ ភាគីក្រុមហ៊ុនផលិតទឹកផ្លែឈើម៉ាកម៉ាលី (Malee) បានសុំអភ័យទោស បន្ទាប់ពីអតិថិជនបានរកឃើញផ្សិតនៅក្នុងកំប៉ុងទឹកផ្លែឈើ ប៉េងប៉ោះ។ ទឹកផ្លែឈើនេះ មានដាក់លក់ នៅលើទីផ្សារ ប្រទេសកម្ពុជា សូមនាំគ្នាប្រុងប្រយត្ន័!!!

រូបភាពពី Bangkok Post

រូបភាពពី Bangkok Post

តាមរយះសារពត័មាន Bangkok Post បានសរសេរថា ក្រុមហ៊ុនម៉ាលីសំប្រាណ (Malee Sampran Plc) ដែលជាក្រុមហ៊ុនផលិត ទឹកផ្លែឈើ ម៉ាកម៉ាលី (Malee Tomato Juice) បានសុំអភ័យទោស បន្ទាប់ពីអតិថិជន បានរកឃើញផ្សិត នៅក្នុងកំប៉ុង ទឹកផ្លែឈើ ប៉េងប៉ោះ។

កាលពីថ្ងៃសៅរ៍ រូបថតផ្សិត ដែលរកឃើញ នៅក្នុងកំប៉ុង ទឹកផ្លែឈើ ១០០ ភាគរយម៉ាក Malee ត្រូវបានចេញផ្សាយ នៅលើគេហទំព័រ Pantip.com ដែលជាវេទិកា តាមប្រព័ន្ធ អ៊ីនធឺណិត របស់ថៃ ដោយសមាជិកម្នាក់ ដែលត្រូវបានកំណត់ អត្តសញ្ញាណថា ជាលោក Kathatorn Assawajiratthikorn អនុប្រធាននាយកដ្ឋានព័ត៌មានប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៧ របស់ថៃ។

លោក Kathatorn បានប្រាប់ ទីភ្នាក់ងារព័ត៌មានអីុស្រា ថា លោកបានទិញ ទឹកផ្លែឈើប៉េងប៉ោះ ពីហាងលក់ទំនិញមួយកន្លែង និងបានផឹកទឹកផ្លែឈើនោះ ជិតអស់ហើយ នៅពេលដែលបានឃើញថា មានផ្សិតនៅពេលដែល លោកចាក់ ទឹកផ្លែឈើនោះ ចេញពីកំប៉ុងចុងក្រោយ។ បន្ទាប់មកលោក បានកាត់សម្បកវេចខ្ចប់នោះចេញ ហើយបានឃើញរបស់ម៉្យាងមានរូបរាងដូចស្បែកសត្វ។ លោកបានបន្តឲ្យដឹងថា៖ «ក្រោយមកខ្ញុំយល់ថា វាហាក់ដូចជាពពួកផ្សិត ដោយសារខ្ញុំបានហាលថ្ងៃវា ហើយវាក៏ស្រពោន។ បើវាជាកៅស៊ូនោះ នៅពេលយើងហាលថ្ងៃវានឹងមានរូបរាងដដែល»។

ក្រុមហ៊ុន Malee បានឲ្យដឹងថា ផ្សិតនោះអាចបង្កឡើងដោយសារការលេចធ្លាយកំប៉ុង ឬលេចធ្លាយសម្បកវេចខ្ចប់។ ខ្យល់អាចចូលទៅក្នុងកំប៉ុងតែទឹកផ្លែឈើពុំលេចចេញនោះទេ។ អុកស៊ីសែន អាចបង្កឲ្យមានមីក្រុបនៅខាងក្នុងកំប៉ុងទឹកផ្លែឈើប៉េងប៉ោះនោះ»។ ក្រុមហ៊ុនយល់ថា ការលេចធ្លាយសម្បកវេចខ្ចប់នោះ អាចកើតឡើងក្នុងពេលដឹកជញ្ជូន ឬពេលបុគ្គលិករបស់ក្រុមហ៊ុនលក់រាយ បានធ្វើឲ្យកំប៉ុងទឹកផ្លែឈើនោះធ្លាក់៕

សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

ដោយ ៖ សុខភាពកម្ពុជា

ចេញផ្សាយ ៖ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤

Google Analytics Alternative