កម្ពុជាអាចភ្លៀងធ្លាក់ច្រើន ពីថ្ងៃទី២ ដល់ ៧ ខែសីហា ២០១៤

សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី ០២ ដល់ ០៧ ខែសីហា ឆ្នាំ២០១៤ បានអោយដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងខ្យល់មូសុងនិរតីខ្លាំង និងបង្កឲ្យអាកាសធាតុភ្លៀងធ្លាក់ច្រើន។

កាលពីថ្ងៃទី១ ខែសីហា ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាស់ជូនដំណឹងថា សម្ពាធទាបមួយ ដែលបានកើតឡើងនៅលើ ប្រទេសឡាវ និង ប្រទេសវៀតណាមកណ្តាល កំពុងបន្តមាន ឥទ្ធិពលលើតំបន់អាងទន្លេមេគង្គ និងព្រះរាជាណាចក្រកម្ពុជា ដោយគួបផ្សំ ជាមួយនឹងខ្យល់មូសុងនិរតីខ្លាំង និង បង្កឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា (ចាប់ពីថ្ងៃទី ០២ ដល់ថ្ងៃទី ០៧ ខែសីហាឆ្នាំ២០១៤មានស្ថានភាពដូចជា៖

កែបតំបន់ខ្ពង់រាប រូមមានខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរីស្ទឹងត្រែង ក្រចេះ កំពង់ចាម និង ខេត្តត្បូងឃ្មុំ និងបន្តមានភ្លៀងធ្លាក់ច្រើន។ ចំណែកឯនៅ តំបន់ទំនាប កណ្តាលវិញ រួមមានខេត្តកំពង់ឆ្នាំងពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប កំពង់ធំ ព្រៃវែង និងខេត្តស្វាយរៀង នឹងមានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន។ ដោយឡែកចំពោះ ខេត្តកំពង់ស្ពឺ និង ខេត្តតាកែវ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតមធ្យម។

សម្រាប់នៅ តំបន់មាត់សមុទ្រវិញរួមមានខេត្តកោះកុង ព្រះសីហនុ កែប និងខេត្តកំពតនឹងមានភ្លៀងបន្តធ្លាក់ច្រើនជោគជាំ រួមជាមួយខ្យល់បក់បោកខ្លាំង។ផ្ទៃសមុទ្រអាចនឹង មាន ខ្យល់ខ្លាំង បង្កើតជារលកក្នុងកំពស់ទឹក ០១ ម៉ែត្រ ទៅ២,៥ ម៉ែត្រ។

រូបភាពពី MOWRAN

រូបភាពពី MOWRAN

សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

ដោយ ៖ សុខភាពកម្ពុជា

ចេញផ្សាយ ៖ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៤

Google Analytics Alternative