ម្ចាស់ឱសថស្ថានពាក់ព័ន្ធលក់ឱសថក្លែងក្លាយ ២នាក់ ឃុំខ្លួនបណ្តោះអាសន្ន

សមត្ថកិច្ចបានចុះបង្ក្រាបទីតាំងលក់ឧិសថ៤កន្លែង នៅជាប់ផ្សារអូឡាំពិក សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។ សាលាដំបូង រាជធានីភ្នំពេញ​ សម្រេចឃុំខ្លួន​ម្ចាស់ឱសថស្ថាន២នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធលក់ឱសថក្លែងក្លាយ ។

រូបភាពពី Internet

រូបភាពពី Internet

 

កាលពីល្ងាចថ្ងៃទី៣១ កក្កដា សមត្ថកិច្ច បានចុះបង្ក្រាប ទីតាំងលក់ឧិសថ ៤កន្លែង នៅជាប់ ផ្សារអូឡាំពិក សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
១.ឧិសថស្ថានហេង ចំរើន
២.ឧិសថស្ថានសក្ត័សិទ្ធិ
៣.ឧិសថស្ថានបាយន័
៤.ឧសថស្ថានសុផាន់ណា ។

ជាលទ្ធផល សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីការ ឃុំខ្លួនស្រ្តី ជាម្ចាស់ឱសថស្ថាន២នាក់ ដាក់ពន្ឋនាគារបណ្តោះអាសន្ន ដើម្បីរង់ចាំបើកការស៊ើប អង្កេតលើបទល្មើស លក់ឱសថក្លែងក្លាយ និងចរាចរដោយចេតនា លើផលិតផលក្លែងបន្លំម៉ាក ។

រូបភាពពី Internet

រូបភាពពី Internet

ស្រ្តីជាប់ពាក់ព័ន្ធម្នាក់ឈ្មោះ ស៊ុម ហ៊ុយ អាយុ៥៦ឆ្នាំ ជាម្ចាស់ឱសថស្ថាន ហេង ចំរើន មានទីតាំង ស្ថិតនៅ ផ្ទះលេខ៣A ផ្លូវលេខ១៨៩ សង្កាត់អូរឡាំពិក ខណ្ឌចំការមន និងម្នាក់ឈ្មោះ លឹម ស៊ីហ្គិច អាយុ៣៥ឆ្នាំ ជាម្ចាស់ឱសថស្ថាន បាយ័ន មានទីតាំងស្ថិតនៅ ផ្ទះលេខ១៣A ផ្លូវលេខ ២៨៤ សង្កាត់អូរឡាំពិក ខណ្ឌចំការមន ។

ស្រ្តីជាប់ពាក់ព័ន្ធទាំងពីរនាក់ត្រូវបាន សមត្ថកិច្ចនគរបាលនាយកដ្ឋាន ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ឡុង ស្រេង អនុប្រធាននាយកដ្ឋាន ព្រមទាំងមានការសម្របសម្រួល ពីស្ថាបន័អយ្យការ អម សាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី២៩ កក្កដា ២០១៤តាមពាក្យបណ្តឹង របស់ក្រុមហ៊ុនឥណ្ឌូឆៃណា ដែលបានប្ដឹងចោទបទប្រកាន់ ម្ចាស់ទីតាំងនោះថា បាននឹងកំពុងលួចបន្លំលក់ ឱសថក្រុមហ៊ុន របស់គេនាំចូលផ្ដាច់មុខ ។

សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

ដោយ ៖ សុខភាពកម្ពុជា

ចេញផ្សាយ ៖ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៤

Google Analytics Alternative