ស្លាប់​៣៨នាក់ របួស​៣០៦នាក់ ដោយគ្រោះថ្នាក់​ចរាចរណ៏ ក្នុងឱកាស​ចូលឆ្នាំខ្មែរ៣ថ្ងៃ

តាមរយៈគេហទំព័រប៉ូលិសជាតិ ​ លោកនាយ​ឧត្តមសេនីយ៏ ​គៀត ច័ន្ទថារិទ្ឋ​ អ្នកនំាពាក្យ​​អគ្គស្នងការ​​នគរបាលជាតិ​​ក្រសួងមហាផ្ទៃ បានមានប្រសាសន៏​​ឲ្យដឹងនៅថ្ងៃទី១៧​ មេសា ​២០១៤ ថា​គ្រោះថ្នាក់​ចរាចរណ៏​នៅទូទំាងប្រទេស ​ក្នុងរយៈពេល ៣ថ្ងៃ ​នៃពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ ​បានកើតមាន​ឡើងចំនួន ១៤៨លើក​ បណ្តាលឲ្យស្លាប់ ​៣៨នាក់ ​និងរបួស ៣០៦នាក់ ។

រូបភាពពី គេហទំព័រ អគ្គស្នងការដ្ឋាន​នគរបាលជាតិ

រូបភាពពី គេហទំព័រ អគ្គស្នងការដ្ឋាន​នគរបាលជាតិ

គ្រោះថ្នាក់​ចរាចរណ៍​នៅឆ្នាំនេះ បានកើតមាន​ច្រើន​នៅក្នុង​ខេត្តបន្ទាយមានជ័យ ​តាកែវ ​កំពង់ចាម ​កំពង់ឆ្នាំង ​កំពត​​ និង​ខេត្តបាត់ដំបង ហើយថា​ផ្លូវ​ដែលកើត​មាន​គ្រោះថ្នាក់​​ច្រើនជាងគេ​ គឺ កំណាត់​ផ្លូវជាតិលេខ៥ ​លេខ៣ ​និង លេខ៧។ គ្រោះថ្នាក់ចរាចរណ៏​ភា​គច្រើន​កើតឡើង ដោយសារ​ការ​មិនគោរព​ច្បាប់​ចរាចរណ៏ ​ការបើកបរ​លើសល្បឿន​កំណត់​ បើកជែង បើក​មិន​គោរព​ភ្លើងសញ្ញា ​និង មិនផ្តល់ភ្លើង​សញ្ញាជាដើម។ នេះបើតាមការលើកឡើង របស់ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាលជាតិរូបនេះ។ ​

​តាមតួលេខគ្រោះថ្នាក់ចរាចរណ៏​រយៈពេល៣ថ្ងៃ​ក្នុងឱកាសចូលឆ្នាំខ្មែរនេះ ​បើប្រៀបធៀប ទៅនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំ២០១៣ ​គឺកើនឡើង ​៣២លើក ​តែចំនួន​អ្នក​ស្លាប់​មានការថយចុះ​ចំនួន១១នាក់ ​ហើយថាគ្រោះថ្នាក់​ចរាចរណ៏​ដែលបណ្តាលមកពី​ការបើកបរក្រោម​ឥទ្ឋិពលជាតិស្រវឹង​ ក៏ថយចុះដែរ ។

អត្ថបទដោយ ៖ សុខភាពកម្ពុជា

ចេញផ្សាយ ៖ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៤

Google Analytics Alternative